បើនិយាយពីចំបុីខ្មៅ ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយព្រោះថាលោកគឺជាបុគ្គលម្នាក់ដែរមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការធ្វើវិដេអូខ្លីៗរបស់លោក មិនត្រឹមតែប៉ុណ្ណោះ រាល់វិដេអូរបស់លោក គឺមានអ្នកចូលទៅចុចបេះដូង និងឡែករាប់ពាន់នាក់ផងដែរ ។
យ៉ាងណាមិញអ្វីដែរគួរឲ្យមានការភ្ញាក់ផ្អើលនោះគឺ នៅកាលពីព្រឹកថ្ងៃទី ៥ មិថុនា ឆ្នាំ២០២៣ នេះ ចំបុីខ្មៅ ត្រូវបានគេដឹងថា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ហើយ ក្រោយលោកបានតស៊ូខិតខំរៀនសូត្រ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ ់
ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះគឺ គេបានឃើញ ចំបុីខ្មៅ បានបង្ហោះសំណេរចាក់ដោតបែបនេះនៅលើបណ្តាញសង្គម ដោយលោកបានរៀបរាប់ដូច្នេះថា៖ អ៊ីលក់ គុយទាវ និង បបរ នៅខេត្តព្រះវិហារ មានកូនចប់បរិញ្ញាបត្រច្បាប់ គាត់គ្មានចំនេះដឹង មិនចេះសូម្បីតែអានអក្សរ បណ្ដុះកូន បានដល់ចប់ឧត្តមសិក្សា កុំមើលងាយគាត់ណា គាត់នេះហើយ ជាអ្នកបណ្ដុះនូវធនធានមនុស្សកម្ពុជា love you mom » ។
បន្ទាប់ពីឃើញលោក បង្ហោះបែបនេះហើយ មានអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅធ្វើការ ខមមិន អបអរសាទរដល់លោកគ្រប់ៗគ្នាផងដែរ ៕
ប្រិយមិត្តជាទីមេត្រី ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖









