ឃាត់ខ្លួនបុរសម្នាក់ ចូលទៅបោះឆ្នោត តែមិនយកសន្លឹកឆ្នោតដាក់ចូលហិបឆ្នោត បែរជាកាន់សន្លឹកឆ្នោតចេញក្រៅ
សីហា
-

ឃាត់ខ្លួនបុរសម្នាក់ចូលទៅបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតលេខ ០០៧៩ បឋមសិក្សាវត្តមហាមន្ដ្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ហើយមិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោតនោះទេ បែរជាកាន់សន្លឹកឆ្នោតដើរចេញក្រៅតែម្ដង។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិថ្លែងប្រាប់ សារព័ត៌មា បុរសដែលឃាត់ខ្លួនឈ្មោះ យ៉ុម ធារ៉ា អាយុ៣៥ឆ្នាំ ស្នាក់នៅកុដិលេខ១០ វត្តមហាមន្ត្រី សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង ។ ការឃាត់ខ្លួននេះ បន្ទាប់ពីបុរសម្នាក់នោះបានចូលទៅបោះឆ្នោត ពេលបានសន្លឹកឆ្នោត បានថតសន្លឹកឆ្នោត រួចយកទៅក្នុងហោប៉ៅខោ ពេលនោះគាត់បានដើរបម្រុងជ្រលក់ដៃ ប៉ុន្តែត្រូវបានមន្ត្រីការិយាល័មិនអនុញ្ញាតឲ្យជ្រើក់ដៃ ដោយហេតុថា គាត់មិនបានដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោត។ 

ពេលសួរនាំគាត់បានបោះសន្លឹកឆ្នោតចោល ពេលនោះមន្ត្រីការិយាលបានយកសន្លឹកឆ្នោតដាក់ក្នុងហិប។ មន្ត្រីដដែលបន្តថា សមត្ថកិច្ចកំពុងសាកសួរបុរសម្នាក់នោះនៅប៉ុស្តិ៍នគរបាលបឹងកេង។

មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖ ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត៕