និយាយពីអតីតកីឡាប្រដាល់ជើងចាស់ បឺត សំរេច ជឿថាមហាជនជាពិសេសអ្នកស្រលាញ់វិស័យកីឡាប្រដាល់ប្រាកដជាបានស្គាល់ច្បាស់ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអតីតអ្នកប្រដាល់គុណខ្មែរដ៏ល្បីរូបនេះបានសម្រេចចិត្តឃ្លាតឆ្ងាយពីវិស័យកីឡាដែលខ្លួនស្រលាញ់ នេះដោយសារតែលោកមានវ័យកាន់តែជ្រេ ដោយមិនអាចបន្តអាជីពបាន។
.jpg?1691556941)
.jpg?1691556941)
ប៉ុន្តែថ្មីៗនេះនៅលើបណ្ដាញសង្គមមហាជនជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអតីតអ្នកប្រដាល់គុណខ្មែរដ៏ល្បីលោក បឺត សំរេច បានប្រកាសថាលោកគឺជាកូនប្រុសបង្កើតរបស់អធិរាជ សំឡេងមាស ស៊ិន ស៊ីសាមុត ថែមទាំងបានទម្លាយពីប្រវត្តិស្នេហ៍ជូរចត់របស់អ្នកម្ដាយ និងឱពុករបស់លោកថែមទៀតផង។
.jpg?1691556948)
.jpg?1691556948)
យ៉ាងណាមិញ ដោយសារមានការគាំទ្រពីសំណាក់ប្រជាពលរដ្ខ និងបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក បឺត សំរេច បានសម្រេចដាក់ពាក្យសុំទៅតុលាការក្រុងភ្នំពេញដើម្បីប្រើប្រាស់នាមត្រកូល ស៊ីន ដោយស្របច្បាប់ ប៉ុន្តែការសម្រេចបែបណាពីសំណាក់តុលាការនោះមិនទាន់មានការបង្ហើបនៅឡើយ ហើយម្យ៉ាងទៀតនៅមិនទាន់មានការអះអាងពី បែបវិទ្យាសាស្ត្រដូចជាDNA និង លោកយាយ ខាវ ថងញ៉ុត ជាភរិយាលោក ស៊ីន ស៊ីសាមុត។
.jpg?1691556957)
គួរបញ្ជាក់ថា លោកបឺត សំរេច មានឈ្មោះដើមថា ធីម ធលីន ហើយឈ្មោះ បឺត សំរេច នេះគ្រាន់ជាឈ្មោះដែលលោកធ្វើជាអ្នកប្រដាល់ប៉ុណ្ណោះ។ លោមានទេពកោសល្យក្នុងការច្រៀង ហើយទឹកដមសំឡេងក៏មិនអន់ជាងឪពុករបស់លោកប៉ុន្មានដែរ។ នៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ លោកបឺត សំរេច បានច្រៀងចម្រៀងមួយបទក្រោមចំណងជើងថា “បុប្ផាកំពង់ហៅ” នៅវគ្គចុងក្រោយនៃកិច្ចសម្ភាសន៍ ហើយស្តាប់ទៅក៏ពីរោះក្រអួនក្រអៅដូចអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដែរ ។ កាលពីប៉ុន្មានឆ្នាំមុន លោកបឺត សំរេច បានលាឈប់ពីអាជីពអ្នកប្រដាល់ ហើយនៅយប់នៃកិច្ចសម្ភាសន៍នោះ លោកត្រូវបានលើកទឹកចិត្តដោយកម្មវិធីចម្រៀងគ្រួសារខ្មែរឱ្យចាប់យកអាជីពសិល្បៈផ្នែកចម្រៀង ព្រោះលោកមានឈាមជ័រជាអ្នកសិល្បៈផង និងមានទឹកដមសំឡេងល្អផង ៕
.jpg?1691556962)
.jpg?1691556962)