ក្រោយគំរាមកំហែងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១មុឺនដុល្លារ ពេលនេះមន្ត្រីនគរបាលចំនួន ៣រូបត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន
សីហា
-

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួន ៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមូលហេតុ «កំហែងយកប្រាក់ពីអ្នកបើកបររថយន្ដជនជាតិចិន»។


យោងតាមលិខិតបង្គាប់ការរបស់ លោកឧត្ដមសេនីយ៍ឯក ស ថេត នាពេលថ្មីៗនេះ បានឲ្យដឹងថា «ផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួន ៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន»។

សូមបញ្ជាក់ថា មន្ត្រីនគរបាលចរាចរណ៍ ចំនួន ៣រូប នោះរួមមាន ៖

១ អនុសេនីយ៍ឯក សុខ គីមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។

២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។

៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី៕