ស្ថាបនិកនិងអគ្គនាយករបស់ក្រុមហ៊ុន realme លោក Sky Li បានចេញលិខិតជាសាធារណៈមួយក្នុងឱកាសអបអរខួប 5 ឆ្នាំរបស់ក្រុមហ៊ុនក្នុងខែសីហានេះ ដែល realme នឹងបង្ហាញនូវគម្រោងបោះជំហានទៅមុខរយៈពេល 5 ឆ្នាំទៀត "Leap-Forward Climbing Plan" និងចេញលក់ជាពិសេសនូវទូរស័ព្ទស៊េរីថ្មីជា "5th Anniversary Leap Up Product" តាមប្រទេសនីមួយៗ។ សំបុត្រសាធារណៈរបស់លោក Li បង្ហាញពីដំណើរការ ដែល realme ត្រូវបានរីកចំរើននិងទទួលស្គាល់ពីអតិថិជនជុំវិញពិភពលោក ហើយបានផ្លាស់ប្តូររំកិលឡើងកាន់តែល្អដល់ទៅ 29 ចំណាត់ថ្នាក់នៅក្នុងបញ្ជីអ្នកបង្កើតម៉ាកយីហោចិនកំពូលទាំង 50 របស់ Kantar BrandZ ។
realme ត្រូវបានបង្កើតឡើងនៅក្នុ¬ងទីផ្សារទូរស័ព្ទប្រភេទស្មាតហ្វូន ដែលមានការប្រកួតប្រជែងខ្លាំង ហើយដណ្តើមបានចំណែកទីផ្សារយ៉ាងឆាប់រហ័ស។ realme បន្តបេសកកម្មរបស់ខ្លួនដោយមិនខ្លាចញញើត ដើម្បីក្លាយជាប្រេនស្មាតហ្វូនឈានមុខគេក្នុងរយៈពេល 5 ឆ្នាំកន្លងមកនេះ។ បន្ទាប់ពីឆ្លងកាត់ជោគជ័យក្នុងរយៈពេលកន្លងមក ពេលនេះ realme ស្ថិតក្នុងបរិយាកាសទីផ្សារកាន់តែប្រកួតប្រជែង។ លោក Li បានបញ្ជាក់ថា «ជោគជ័យក្នុងអតីតកាលគឺជាជោគជ័យក្នុងអតីតកាល។ realme នឹងបន្តបោះជំហានទៅរកជោគជ័យកាន់តែខ្ពស់ជាងមុន និងសម្រេចនូវអ្វីដែលគេគិតថាមិនអាចទៅរួច ក្នុងរយៈពេល 5 ឆ្នាំខាងមុខទៀត»។
ពាក្យស្លោកប្រចាំប្រេនគឺ “Dare to Leap” បានដឹកនាំ realme ឆ្ពោះទៅកាន់ភាពរីក ចំរើនក្នុងទីផ្សារពិភពលោកនិងប្រទេសកម្ពុជា
ពាក្យស្លោក “Dare to Leap” គឺសំដៅលើភាពក្លាហានក្នុងការហ៊ានច្នៃប្រឌិតធ្វើអ្វីថ្មីនាំមុខគេ និងធ្វើឱ្យសម្រេចនូវអ្វីដែលគេគិតថាមិនអាចទៅរួច។ កាលពី 5 ឆ្នាំមុន realme បានឈានចូលទីផ្សារទូរស័ព្ទប្រភេទស្មាតហ្វូន OEM ដ៏ចង្អៀតក្នុងនាមជាអ្នកចំណូលថ្មី ហើយក៏សម្រេចបានតាមការរំពឹងទុកយ៉ាងឆាប់រហ័ស។ នៅក្នុងទីផ្សារប្រកួតប្រជែងដ៏ខ្លាំងក្លា ដែលគ្រប់គ្រងដោយក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មស្មាតហ្វូន realme ដណ្តើមបានចំណែកទីផ្សារគួរឱ្យមានមោទនភាព។ realme ជាប់ចំណាត់ថ្នាក់កំពូលទាំង 5 ក្នុងចំណោមទីផ្សារទាំង 30 ជុំវិញពិភពលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ ដោយបានធ្វើឱ្យ realme ក្លាយជាប្រេនស្មាតហ្វូនល្បីឈ្មោះដ៏ក្មេងជាងគេបំផុតរបស់ពិភពលោក។
realme សម្រេចបាននូវកំណើនមិនគួរឱ្យជឿជាមួយនឹងយុទ្ធសាស្រ្ត light assets, short channel modes, និង e-commerce prioritization ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេល 2 ឆ្នាំបន្ទាប់ពីការបង្កើតឡើង ក្រុមហ៊ុននេះត្រូវបានគេដាក់ឈ្មោះថាជាប្រេនស្មាតហ្វូន ដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក សម្រាប់រយៈពេល 4 ត្រីមាសជាប់ៗគ្នា (Counterpoint) ហើយជាប់ចំណាត់ថ្នាក់ទី 7 នៅក្នុងទីផ្សារស្មាតហ្វូនពិភពលោក។ នៅឆ្នាំ 2019 realme បានឈានជើងចូលទីផ្សារប្រទេសចិនដ៏មានការប្រកួតប្រជែង។ ចំពេលបរិយាកាសទីផ្សារដ៏លំបាក realme បានចាប់យកឱកាសដែលបង្ហាញដោយវដ្តនៃការធ្វើឱ្យប្រសើរឡើង 5G ជាសកល ហើយបានកំណត់ទីតាំងខ្លួនយ៉ាងឆាប់រហ័សថាជា "អ្នកនិយម 5G (5G popularizer)" ដោយណែនាំផលិតផល 5G ដ៏ពេញនិយមជាច្រើននៅទូទាំងពិភពលោក។ យុទ្ធសាស្ត្រនេះមានប្រសិទ្ធភាព ហើយ realme បានក្លាយជាក្រុមហ៊ុនមានការលក់លឿនបំផុតក្នុងពិភពលោកដោយលក់បានដល់ទៅ 50 លានដុល្លារក្នុងត្រីមាសទី 3 នៃឆ្នាំ 2020 (Counterpoint)។ នៅឆ្នាំ 2021 realme សម្រេចបាននូវចំណុចសំខាន់មួយទៀត ហើយបានក្លាយជាម៉ាកយីហោលឿនបំផុតរបស់ពិភពលោកក្នុងការសម្រេចបាន 100 លានដុល្លារក្នុងការលក់ (Strategy Analytics) និងបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង 6 របស់ពិភពលោកជាលើកដំបូង (Counterpoint Report)។ ប្រេនស្មាតហ្វូននេះបានសម្រេចនូវអ្វីដែលមនុស្សជាច្រើនហៅថាមិនអាចទៅរួច។
ក្រឡេកមកមើលប្រទេសកម្ពុជាវិញ realme បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាចុងឆ្នាំ 2019 ជាមួយស៊េរីទូរស័ព្ទ realme C2។ ក្រោយពី C2 បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមក realme បានបញ្ចេញនូវស្មាតហ្វូនកាមេរ៉ា 4 គ្រាប់ជាបន្តបន្ទាប់គឺ realme 5Pro ស្មាតហ្វូនកម្រិតថវិកា C3 និង 6i ដែលជាស្មាតហ្វូនស័ក្តិសមបំផុតសម្រាប់លេងហ្គេម និងរចនាម៉ូដឡើងសម្រាប់យុវវ័យ រួមទាំង realme 6 និង 6Pro ដែលមានអេក្រង់ 90Hz និងមានគ្រឿងបំពាក់ស្ទើរតែដូចនឹងទូរស័ព្ទ Flagship សម្រាប់បំពេញនូវតម្រូវការរបស់អ្នកទាំងអស់គ្នា។ ទោះបីជាមានផលប៉ះពាល់អវិជ្ជមានលើទីផ្សារស្មាតហ្វូនទូទាំងពិភពលោកក្នុងត្រីមាសទី 1 ឆ្នាំ 2020 តែសម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ realme ចំណាយពេលត្រឹមតែមួយត្រីមាសក៏បានឈានចូលក្នុងចំណាត់ថ្នាក់ Top 4 ទៅហើយ។
នៅចុងឆ្នាំ2020 realme ក៏ធ្វើការជួបជុំសហគមន៍អ្នកគាំទ្រវ័យក្មេងដែលស្រឡាញ់ បច្ចេកវិទ្យាក្នុងព្រឹត្តិការណ៍ 828 Fan Festive ដំបូងគេនៅកម្ពុជា ព្រមទាំងនាំយក realme C15 និង realme 7 Series ជាបច្ចេកវិទ្យាឈានមុខសាកថ្មលឿន 65W ផងដែរ។ ខែសីហា ឆ្នាំ 2020 realme គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយដៃគូលក់អនឡាញ និងការទូទាត់បង់រំលោះតាមរយៈប្រព័ន្ធអនឡាញ។
នៅឆ្នាំ 2021 realme នៅតែបន្តជំហ៊ានជោគជ័យរបស់ខ្លួន ដោយនាំយក realme C17 realme C21Y និងនាំយកបច្ចេកវិទ្យាលំដាប់ Flagship មកបំពាក់លើស្មាតហ្វូនលំដាប់មធ្យម។ realme 8 Series ជាស្មាតហ្វូនដំបូងគេបំពាក់កាមេរ៉ា108MP ស្ថិតក្នុងកម្រិតតម្លៃ 300 ដុល្លារ។ realme នៅតែបន្តតំណែងកំពូលទី4 ក្នុងទីផ្សារប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ realme គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានក្លាយជាអ្នកឧបត្ថមផ្លូវការជាមួយក្រុមកីឡាអេឡិចត្រូនិច ដែលជាការបើកទំព័រថ្មីសម្រាប់វិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា អមជាមួយការប្រកាស smartphone realme GT Series។
ក្នុងឆ្នាំ 2022 realme បាននាំមកនូវស្មាតហ្វូន realme C35 ដែលជាម៉ូឌែលពេញនិយមបំផុត និងលក់ដាច់បំផុតផងដែរ។ ដោយឡែកចំពោះ Number Series វិញ realme តែងតែនាំមកជាមួយនូវបច្ចេកវិទ្យាថ្មីប្លែក មុខងារពិសេសៗ ដូចជា realme 9 series ។ ចំណែក realme GT Series កាន់តែពិសេស ដោយមានការផ្តោតលើអ្នកគាំទ្រដែលចង់បានកម្លាំងម៉ាស៊ីនខ្លាំង និងក្រុមអ្នកលេងហ្គេម Gaming Community ។ realme នឹងផ្តោតលើគុណភាពផលិតផល និងនិន្នាការទីផ្សារក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ realme បានរៀបចំព្រឹត្តិការណ៍ FanFest 2022 ជាមួយក្រុមអ្នកគាំទ្រគំនូរជីវចល(Anime) ធំជាងគេនៅកម្ពុជា។
នៅឆ្នាំ 2023 realme បានប្រកាសពីការច្នៃប្រឌិតឱ្យកាន់តែប្រសើរឡើងលើស្មាតហ្វូនស៊េរី C ឱ្យក្លាយជាជើងឯកស្មាតហ្វូនកម្រិតថវិកា។ ក្នុងខែមីនា ឆ្នាំ2023 realme C55 បានអង្រួនទីផ្សារក្នុងនាមជាជើងឯកជាមួយនឹងកាម៉េរ៉ាធំដល់ទៅ 64 MP ទំហំផ្ទុកធំរហូតដល់ 256 GB កម្លាំងសាកថ្មលឿន 33W និងការរចនាម៉ូដទាន់សម័យបំផុតសម្រាប់ទូរស័ព្ទដែលមានតម្លៃចន្លោះពី 179$-199$។ អ្នកស្នងតំណែងបន្តគឺ realme C53 បានចូលមកកាន់ទីផ្សារក្នុងតម្លៃកាន់តែប្រសើរត្រឹមតែ 169$ ក្នុងនាមជាជើងឯកសាកថ្មលឿន 33W ទំហំផ្ទុកធំ 128GB និងមានការរចនាម៉ូដភ្លឺផ្លេកបែបជើងឯក Shiny Champion។
ឈានចូលដល់ឱកាសនៃការអបអរខួប 5 ឆ្នាំរបស់ realme នាខែសីហានេះ ស៊េរីស្មាតហ្វូនត្រកូល C ថ្មីមួយទៀតជាផលិតផលនាំមុខគេ “Leap Up Product” ដែលជាជើងឯកកម្រិតថវិកាថ្មីមួយទៀតនឹងបង្ហាញខ្លួននៅកម្ពុជា ដោយមានបំពាក់នូវមុខងារឈានមុខគេក្នុងតម្លៃក្រោម 150 ដុល្លារ។ តាមការសន្យារបស់ realme គឺ "No leap, no launch" ផលិតផល Leap Up នេះបន្តផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ ដោយមានការធ្វើឱ្យកាន់តែប្រសើរគ្រប់ផ្នែកសម្រាប់ស្មាតហ្វូនតម្លៃប្រហែលគ្នា គឺកាមេរ៉ាធំទំហំ 50MP ទំហំផ្ទុកធំ 128GB និងការសាកថ្ម 33W SUPERVOOC លឿនបំផុត ជាមួយនឹងការរចនាភ្លឺរលោងទាន់សម័យគួរឱ្យទាក់ទាញ។ សូមរង់ចាំការប្រកាសជាផ្លូវការពី "Leap Up Product " របស់ realme នៅថ្ងៃទី 15 ខែសីហា ឆាប់ៗខាងមុខនេះនៅលើ Facebook page realme ៕