ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលផ្ដេីមពីផ្ទុះតុងស្យុង ម៉ាសុីនសំងួត កាលពីវេលាម៉ោង ១៩និង២០នាទី យប់ ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខផ្ទះ៤៨៤ផ្លូវ១៨MC ភូមិព្រែកទាល់ ក្រុមទី៦ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ :ទៀង ប៊ុនធឿន ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ ជាងជួសជុល ឧបករណ៍ អគ្គីសនី ។
តាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ មានផ្សែងហុយចេញពី ម៉ាសុីនតុងស្យុងសំងួតត្រង់ស្វូរ បន្ទាប់មកក៏ផ្ទុះ លេចចេញជាអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ទៅខាង ការិយាល័យសង្គ្រោះអគ្គីភ័យ ឲ្យចុះជួយអន្តរាគម៍បាញ់ពន្លត់ភ្លាមៗ ។
ប្រភពបានបន្តថា ករណីអគ្គីភ័យខាងលេីនេះ រថយន្តពន្លត់អគ្គីភ័យទៅដល់២គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ០១គ្រឿង ៤ស្មើរនឹង ០៦ម៉ែត្រគូប ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ មូលហេតុ៖ មកពីការផ្ទុះ តុងស្យុង ម៉ាសុីនសំងួតត្រង់ស្វូរ ទំហំនៃការខូចខាត ផ្ទះ ប្រភេទសំណង់: ថ្មបេតុង ទំហំ ៤ម៉ែត្រ X ១៦ម៉ែត្រ សំយាបមុខផ្ទះ (៤ម៉ែត្រ×៩ម៉ែត្រ) ម៉ាសុីនត្រង់ស្វូចំនួន១គ្រឿង ម៉ាសុីនភ្លើង១គ្រឿង ឧបករណ៍សំភារះមួយចំនួនតូច នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
ក្នុងហេតុការណ៍ខាងលេីនេះផងដែរ មិនបណ្ដាលឲ្យនណារម្នាក់ រងរបួសនោះទេ ដោយពន្លត់ចប់ នៅម៉ោង ១៩និង៥០នាទី នាថ្ងៃខែ ឆ្នាំដដែល ៕ដោយ ៖ ជីម ភារ៉ា