តុលាការសម្រេចផ្តន្ទាទោស មេតុងទីនហាយសូ អឿន ម៉ូនីកា ជាប់ពន្ធនាគារ ១ពាន់ ៩៥ ថ្ងៃ
Sokli
-

ភ្នំពេញ៖ តុលាការសម្រេចផ្តន្ទាទោសសម្រេចអតីតតារាចម្រៀង និងជាមេតុងទីនហាយសូ អឿន ម៉ូនីកា ជាប់ពន្ធនាគារ ១ពាន់ ៩៥ ថ្ងៃ ពោលគឺ ៣ ឆ្នាំទៅលើសំណុំរឿងចំនួន ២។

តាមលោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសសាលក្រមផ្តន្ទាទោសលើមេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ ចំនួន២សំណុំរឿង៖

ទី១.ផ្តន្ទាទោសដាក់ពន្ធនាគារ១៨ ខែ សងទៅដើមបណ្តឹង៦៥០០ ដុល្លារ ជំងឺចិត្ត១០លានរៀល។

ទី២ ផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំសងទៅដើមបណ្តឹង៣០ ម៉ឺនដុល្លារ ជំងឺចិត្ត២០លានរៀល ក្រោយ ការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ)។

គួរបញ្ជាក់ថា នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ ២០២២ ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ម២ ជាបណ្ដោះអាសន្ន ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ៧០ម៉ឺនដុល្លារប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

គួររំលឹកថា អតីតតារាចម្រៀង ម៉ូលីកា បានវិវត្តន៍ខ្លួនមានជីវភាពកាន់តែល្អប្រសើរត្រឹមរយះពេលខ្លី ក្នុងនាមជាមេតុងទីន។ ក្រៅពីអាជីពចំរៀង ម៉ូលីកា ហាក់មានធូធារ និងប្រើសុទ្ធតែរបស់ថ្លៃៗ នៅពេលធ្វើជាមេតុងទីនអនឡាញ ដែលបានប្រើលុយសុទ្ធទិញរថយន្តទំនើបម៉ាក Ferrari-488GTB ដែលមានតម្លៃ ៣៥ម៉ឺនដុល្លារទម្លាក់ចេញពីកុងតឺ និងមានរថយន្ដទំនើបម៉ាក Escalate ដែលមានតម្លៃជិតកន្លះលានដុល្លារថែមទៀត។ ក្រោយមកក៏មានដំណឹងថា ត្រូវឃាត់ខ្លួននៅវេលាម៉ោង ១៥ និង ២៥ នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពីករណីចេញសែកស្អុយ៕