មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងចេញសេចក្តីបំភ្លឺ ក្រោយមានអ្នកគ្រូបង្រៀនម្នាក់បង្ហោះសាររអ៊ូ រឿងផ្លូវពិបាកធ្វើដំណើរ
Sokli
-

បន្ទាប់ពីអ្នកគ្រូបង្រៀនម្នាក់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង រអ៊ូរឿងផ្លូវពិបាកជិះទៅបង្រៀនសិស្ស ហើយក្នុងនោះប្រជាពលរដ្ឋក៏មានការរអ៊ូជាង១០ឆ្នាំហើយ ពេលនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានស្រាយបំភ្លឺថាមកពីអាកាសធាតុធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំ ពិបាកក្នុងការជួសជុលអំឡុងពេលនេះ ដោយក្រុមការងារមន្ទីរនឹងចុះទៅជួសជុលបន្ទាប់ពីអាកាសធាតុអំណោយផល។

តាមរយះទំព័រហ្វេសបុកមួយមាន ឈ្មោះ ឈិន គឹមឡា បានលើកឡើងឱ្យដឹងថា៖ «ចង់ឱ្យមេភូមិ មេឃុំ...ជិះម៉ូតូមកបង្រៀនជាមួយខ្ញុំម្ដង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាពលរដ្ឋរអ៊ូជាង១០ឆ្នាំហើយ ហឹម!!! ស្រុកខ្ញុំពេលជិះម្ដងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះលួចយំ ហើយក៏លួច...តិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង»។

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនេះ ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក៏ចេញសេចក្តីបំភ្លឺដូច្នេះថា៖ មានកិត្តិយស សូមគោរពជម្រាបជូនបងប្អូន ប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថា ថ្មីៗនេះមានការបង្ហោះក្នុងបណ្តាញសង្គម Facebook របស់ម្ចាស់គណនីឈ្មោះ ឈិន គឹមឡា ដែលមានខ្លឹមសារ "ចង់ឱ្យមេភូមិ មេឃុំ.......ជិះម៉ូតូមកបង្រៀនជាមួយ ខ្ញុំម្ដង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ ហ៊ឹម!!! ស្រុកខ្ញុំពេលជិះម្ដងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំ...តិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង” ។