ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចា ខេត្តក្រចេះ ចុះទៅរករឿងនិងបញ្ឈប់ការសំដែង សិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយនៅវត្តក្នុងភូមិ អូរលុង ឃុំស្រែចា ស្រុក ស្នួល ខេត្ត ក្រចេះ បានបង្ករការរិះគន់ខ្លាំងលេីបណ្ដាញសង្គមហ្វេសប៊ុក ។
ក្រោយពីបានទទួលព័ត៌មានភ្លាម ស្នងការនគរបាលខេត្ត បានធ្វើការបាត់ក្រុមប្រឹក្សាវិន័យស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិតអនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្តែងពិតប្រាកដ។ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែបារ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ។
ស្នងការដ្ឋាននគរបាលខេត្ត សូមធ្វើការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត។ទន្ទឹមនេះដែរ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមថ្លែងអំណរគុណ និងត្រៀមដើម្បីទទួលរាល់
កិច្ចសហការមតិរិះគន់ដើម្បីស្ថាបនានានា ពីប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គមព័ត៌មាន។