V30 5G ប្រកាស់លក់ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍សម្ពោធ V30 series នៅសមុទ្ររាម និងការបញ្ជាទិញទុកមុនV30 Lite
សីហា
-

កម្ពុជា ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ - នេះជាលើកដំបូនៅក្នុងស៊េរី v ដែល vivo Cambodia បាន ធ្វើកម្មវិធីសម្ពោធ V30 ស៊េរី ក្នុងពេលតែមួយក្នុងការប្រកាសលក់ V30 5G ជាផ្លូវការនៅឆ្នេររាម។ការសម្ពោធនេះដែរមានការចូលរួមពី កុសុមៈ សុភ័ក្រ និង ឈិន ជិនឆាយជា MC បានបង្ហាញអំពីពណ៌ vivo V30 5G Ream Aqua និង V30 Lite Crystal Green អមជាមួយ បន្ទះ chipset ប្រត្តិបត្តិការនៃស៊េរីទាំងពីរ ព្រមទាំងមានការសម្តែងរបស់ Mr Nico និង ក្រុមរាំផងដែរ។

ចំណុចសំខាន់បំផុតនោះ ពិធីកររបស់យើង គឺលោក jerry thai - Brab chomchom បានបង្ហាញនូវបច្ចេកទេសនៃការប្រើប្រាស់ V30 ស៊េរី ដើម្បីថតរូបភាពក្នុងកម្រិតបែបអាជីពសម្រាប់ពេលយប់ និងពេលថ្ងៃ នៅលើឆាកផ្ទាល់តែម្តង ជាមួយនឹងបង្ហាញពី Melia អំឡុងពេល ព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងច្រើនចំពោះស៊េរីទាំងពីរ។ តើអ្វីធ្វើឱ្យមុខងារថ្មីរបស់ vivo V30 លេចធ្លោសម្រាប់ទស្សនិកជនពេញមួយវគ្គ? ខាងក្រោមបង្ហាញពីចំណុចចាប់អារម្មណ៍សម្រាប់ទាំង V30 5G និង V30 Lite។

លក្ខណៈបច្ចេកទេសរបស់ V30 5G

- មុខងារកាមេរ៉ា

Aura Light Portrait 3.0 ពន្លឺជំនួយថតរូប។

បច្ចេកវិទ្យាកែតម្រូវសីតុណ្ហភាពពណ៌ឆ្លាតវៃ និងបច្ចេកវិទ្យាកែតម្រូវសីតុណ្ហភាពពណ៌ឆ្លាតវៃ។

- អេក្រង់កោង 3D កម្រិតបង្ហាញ 1.5K 120Hz

- បច្ចេកវិទ្យាសាកថ្មលឿន 80W + ថាមពលថ្ម 5000mAh

- សែលហ្វី 50MP ធំទូលាយ

- 12GB + 12GB RAM ជំនួយ ធ្វើឱ្យឧបករណ៍នេះប្រកួតប្រជែងជាមួយកុំព្យូទ័រថ្នាក់វិជ្ជាជីវៈជាច្រើន។ នៅក្នុង V30 5G រចនាឡើងក្នុង Comprehensive Cushioning Structure ការរចនាធន់ពីការប៉ះទង្គិច និងការធ្លាក់យ៉ាងមានប្រសិទ្ធភាព។ V30 5G ចេញជាផ្លូវការចាប់ពីពេលនេះតទៅ ដូច្នេះបងប្អូនអាចមកតេស្តពិនិត្យមើល V30 5G ថ្មីនេះនៅ vivo HQ ឬហាងទូរស័ព្ទ vivo ដែលនៅជិតអ្នក។

V30 5G បញ្ចេញពណ៌ថ្មីមួយទៀតឈ្មោះថា V30 5G “Ream Aqua” ដាក់ឈ្មោះតាម Ream Beach's Cambodia សម្រាប់ការបំផុសគំនិតនៃពណ៌លាយខៀវបៃតងដ៏ប្រណីតនៃរលកស្អាត និងពណ៌ខ្មៅដ៏ថ្លៃថ្នូ។

លក្ខណៈបច្ចេកទេសរបស់ V30 Lite

- មុខងារកាមេរ៉ា

Bokeh Portrait ប្ដូរកម្រិតនៃប្រភពបែបផែន bokeh តាមបំណងនៅក្នុងបរិយាកាសងងឹត

Super Night Algorithms បង្កើនពន្លឺ ភាពរស់រវើក បំបាត់ភាពមិនច្បាស់ និងសំឡេងរំខាន។

- ត្រឹមតែ 7.79 mm និងមានទម្ងន់ត្រឹមតែ 186g

- អេក្រង់ AMOLED កម្រិត 120Hz

- បច្ចេកវិទ្យាសាកថ្មលឿន 80W + ថាមពលថ្ម 5000mAh

- Dual Stereo Speaker 300%

- កាមេរ៉ាមេ 50MP AF

- បន្ទះឈីប Qualcomm Snapdragon® 685

V30 Lite មានពណ៌បៃតងគ្រីស្តាល់ ដែលស្រដៀងទៅនឹងកញ្ចក់ដោយសារតែគ្រីស្តាល់ 3D របស់វា វាយនភាពគឺដូចជាផ្នែកខាងលិចមាត់សមុទ្រ ដែលមានសភាពស្តើង និងស្រដៀងនឹងពណ៌សមុទ្រ។

សមត្ថភាពដ៏អស្ចារ្យ និងបច្ចេកវិទ្យាកាមេរ៉ាប្រកបដោយភាពច្នៃប្រឌិតរបស់ vivo នឹងជួយសម្រួលដល់តម្រូវការរបស់អ្នកប្រើប្រាស់។ ស៊េរី V30 គឺជាទូរស័ព្ទស្តើងបំផុតរបស់ vivo រហូតមកដល់បច្ចុប្បន្ន ដែលមានថាមពលថ្មធំ ដែលអាចប្រើប្រាស់បានរយៈពេល 4 ឆ្នាំ។ លើសពីនេះ V30 5G បានប្រកាសថាការលក់ជាផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី 15 ។ អ្នកដែលចាប់អារម្មណ៍ V30 Lite អាចចាប់ផ្តើមកម្ម៉ង់ទុកមុនបាននៅថ្ងៃទី 15 នេះផងដែរ ហើយសូមតាមដានទំព័រ Facebook របស់ vivo នៅ https://www.facebook.com/ ដើម្បីស្វែងយល់អំពីកាលបរិច្ឆេទ និងអំណោយផ្លូវការ។ មកមុនបានមុនគេ។