លោកគ្រូ សៀវ សុផល ថាម្នាក់១ដុល្លារជួយដល់លោកអ៊ីណូ ជាជំនួយប្រសើរជាពាក្យសរសេរលើកទឹកចិត្ត ខណៈម្នាក់ៗនឹកឃើញអ្នកនាង ខ្ញុង
សីហា
-

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នេះ គណនីហ្វេសប៊ុកលោក អ៊ីណូ បានបង្ហោះសារយ៉ាងអន្លាយដែលបានរៀបរាប់ពីជីវិតដ៏លំបាក និងជំពាក់បំណុលគេជាង១០មុឺនដុល្លារ ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្របានសម្តែងការអាណិតអាសូរនិងបានពោលពាក្យលើកទឹកចិត្តដល់តារាចម្រៀងរូបនេះ ជាច្រើន ។ ប៉ុន្តែក្នុងនោះគេបានឃើញលោកគ្រូ សៀវ សុផល ដែលធ្លាប់ទទួលបានរហស្សនាមជាគ្រូជោគជ័យបានលូកមាត់នៅក្នុងរឿងតារាចម្រៀង អ៊ីណូ ថា«១ដុល្លារជាជំនួយប្រសើរជាងពាក្យសរសេរលើកទឹកចិត្ត...»។

លោកគ្រូ សៀវ សុផល ដែលមានរហ័សនាមថា ជាគ្រូជោគជ័យ បានធ្លាប់​ទម្លាយ ថា​រូបលោក​ជា អ្នកផ្តើមគំនិត​ឲ្យ​នាង​ខ្ញុង សុំ​ប្រជាជន​ម្នាក់​១​ដុល្លារ ដើម្បី​ដោះបំណុល​នោះ ដោយ​ទទួល​សេវា​៥០០​ដុល្លារ​។ រឿងនេះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងផងដែរ រហូតដល់អ្នកនាងខ្ញុងផ្តល់លុយទាំងអស់ទៅអ្នកដែលជួយខ្លួន។ 

យ៉ាងណាមិញ លោក សៀវ សុផល បានបង្ហោះសារខ្លីថា «$1 ជាជំនួយ ប្រសើរជា ពាក្យសរសេរលើកទឹកចិត្ត។ មនុស្សកំពុងលង់ទឹក ត្រូវការអ្នកសង្គ្រោះ មិនត្រូវការ មេរៀន ឬ គ្រូបង្រៀនហែលទឹកទេ ។ ខ្ញុំមិនដែលស្គាល់គាត់ ឬ ឃើញគាត់ទេ ខ្ញុំជួយ $10 . Comment ABA»។

បន្ទាប់ពីផុសបែបនេះ ក៏មានអ្នកលេងក្នុងបណ្តាញសង្គមបានសរសេរCommentថា ល្មមឈប់ប្រើយុទ្ធសាស្ត្រនិងហើយខ្ញុំមើលទៅដូចមិនសូវសមទេយុទ្ធសាស្ត្រនេះបានតែអ្នកល្បីជួយអ្នកល្បីដូចគ្នាទេហើយវារិតតែធ្វើអោយយើងអាប់អោនកេរ្ត៍ឈ្មោះថែមទៀតបើយើងចេះជួយគ្នាចឹងគឺល្អណាស់តែជួយអោយមានប្រយោជន៍ដល់សង្គមកំជួយតែបុគ្គលដែលល្បីស្រាប់ជួយរកទីផ្សារកសិករឬជួយអ្វីផ្សេងក៏ល្អដែរព្រោះខ្ញុំមើលទៅអ្នកមានស្រុកយើងគិតតែផលប្រយោជន៍ខ្លួនឯងច្រើនជាងចង់ជួយអ្នកដទៃសូមទោសផងបើខ្ញុំនិយាយទៅលើសលួសឬខុសឆ្គងពាក្យសំដីណាមួយមិនសមរម្យខ្ញុំមិនបានច្រណែនទេតែយើងគួរពិចារណាទាំងអស់គ្នាសំរាប់អ្នកល្បីតិចទៀតមិនខ្វះទេអ្នកជួយចាំមើលតែពត៍មានទៅបងប្អូន៕