លោកស្រី ទ្រី ដាណា និង លោក រស់ រាជ្ជសាល បានចូលរោងជ័យយ៉ាងអធឹកអធ័ម នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានគេដឹងថាជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ខាងវិស័យសិល្បៈ ដោយលោកជាតារាសម្ដែង, តារាម៉ូដែល ហើយក៏ធ្លាប់ជាតារាចម្រៀងដែលមានបទចម្រៀង Original ផ្ទាល់ខ្លួនទៀតផង។
អ្វីដែលគួរចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា បានបង្ហោះសាររៀបរាប់យ៉ាងក្បោះក្បាយ ក្រោយរស់នៅជាមួយមិនចុះសម្រុងនឹងគ្នា ដោយសារតែសម្ពាធគ្រួសារាំ នេះសាររៀបរាប់ខាងក្រោយ ខ្ញុំជាមនុស្សម្នាក់គិតដល់អ្នកជុំវិញខ្លួនណាស់ តែពេលខ្លះគិតរហូតដល់គេលែងអោយតម្លៃ បន្ទាប់ពីខ្ញុំសម្រេចចិត្តរៀបការរួច ខ្ញុំបានគិតដល់រឿងជាច្រើន គិតថាធ្វើយ៉ាងណា ដើម្បីជីវិតគ្រួសារដើរទៅមុខរលូន(អោយលុយប្តីទាំងមុីនដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់) គិតដល់បងប្អូនគេ គិតដល់ម៉ាក់ក្មេក ទៅលេងផ្ទះគាត់ ហើយជួយជាថវិកាម្ដង 1000$ 2000$ មិនដែលដាច់ អោយតែជួប ថែមទាំងជូនប្រាក់ខែគាត់ប្រចាំយ៉ាងទៀតទាត់។ សម្រាប់ប្អូនគាត់ ខ្ញុំក៏បានផ្ដល់ការងារ តម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ។
ប៉ុន្តែអ្វីដែលខ្ញុំធ្វើទាំងអស់នេះ នៅតែមិនអាចបំពេញតាមចិត្ត និងការចង់បាន។ យូរៗខ្ញុំក៏ក្លាយជាមនុស្សម្នាក់ ដែលអាក្រក់នៅក្នុងភ្នែកអ្នកដទៃ នៅពេលគេឃើញវីដេអូម្ដាយក្មេកហូបបាយជាមួយទឹកត្រី ទាំងខ្ញុំបានផ្ដល់ប្រាក់ខែជូនគាត់ហើយ មិនមានការខ្វះខាត។ តើអោយខ្ញុំជួយយ៉ាងណាទៀត ត្រូវផ្ដល់អ្វីខ្លះទៀត បើគ្រឿងអលង្ការក៏ជូន ប្រាក់ខែក៏ជូន ពេលទៅលេងក៏ជូន។
ខ្ញុំក៏អាណិតប្ដី ដែលស្រលាញ់ខ្ញុំ តែគាត់នៅជាប់ចំណងជាមួយគ្រួសារខ្លាំងពេក។ ខ្ញុំមិនដឹងថាហេតុអ្វីគាត់ត្រូវគិតគ្រប់ពេល ទាំងដែលគាត់បានបែកផ្ទះទៅហើយ។ ជីវិតគ្រួសារពិបាកបំផុត នៅពេលបងប្អូនមើលឃើញយើង ដូចជាធនាគារមួយ ទាំងយើងខំប្រឹងញើសស្រក់ហូររាល់ថ្ងៃ។ ពេលខ្លះ ខ្ញុំឆ្ងល់ថា តើខ្ញុំត្រូវធ្វើអ្វីខ្លះទៀត តើខ្ញុំជំពាក់ពួកគាត់មែនទេ។ សំពាធបែបនេះ ខ្ញុំមិនអាចទទួលបានទៀតទេ ហើយខ្ញុំនឹងគិតឡើងវិញ! មនុស្សខ្ញុំអ្នកណាមិនផ្តល់តំលៃអោយខ្ញុំក៏គិតសាឡើងវិញដូចគ្នា៕