មកដល់ពេលនេះ មិនទាន់មានភ្លើងខៀវសម្រាប់លោក រស់ រាជ្ជសាល ទោះបីជាខ្លួនគ្មានកំហុស ហើយក៏មិនទាន់មានការបកស្រាយណាមួយពីលោក រស់ រាជ្ជសាល ខណៈលោកនៅតែបន្តលក់ផលិតផលរបស់ភរិយាធម្មតា ហើយព្យាយាមឆាតទៅភរិយា តែលោកស្រី ទ្រី ដាណា មិនព្រមបើកឆាតមើល និងឆ្លើយតមគ្នានៅឡើយទេ ហើយលោកស្រីក៏កំពុងគិតថា គួរបន្តឬទម្លាក់អម្រែកមួយនេះ ។
តាមការបញ្ជាក់របស់លោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៣ ខែមីនា បានឲ្យដឹងថា លោកស្រីជាមនុស្សម្នាក់គិតដល់អ្នកជុំវិញខ្លួនណាស់ តែពេលខ្លះគិតរហូតដល់គេលែងឱ្យតម្លៃ ។ បន្ទាប់ពីខ្លួនសម្រេចចិត្តរៀបការរួច លោកស្រីបានគិតដល់រឿងជាច្រើន គិតថាធ្វើយ៉ាងណា ដើម្បីជីវិតគ្រួសារដើរទៅមុខរលូន(ឱ្យលុយប្តីទាំងម៉ឺនដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់) គិតដល់បងប្អូនគេ គិតដល់ម៉ាក់ក្មេក ទៅលេងផ្ទះគាត់ ហើយជួយជាថវិកាម្ដង 1000$ 2000$ មិនដែលដាច់ឱ្យតែជួប ថែមទាំងជូនប្រាក់ខែគាត់ប្រចាំយ៉ាងទៀតទាត់។ សម្រាប់ប្អូនប្តី លោកស្រីក៏បានផ្ដល់ការងារតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ»។
ដ្បិតមានមតិមួយចំនួនលើកឡើងថារឿងឯកជនរបស់លោកស្រី ទ្រី ដាណា ជាទីផ្សារ ហើយខ្លះថាបំពុលសង្គមក្តី តែកាលពីថ្ងៃទី ២៥ ម្សិលមិញនេះអ្នកជំនួញរូបនេះបានឡាយវីដេអូបកស្រាយថាមូលហេតុដែលលោកស្រីយករឿងគ្រួសារមកបង្ហាញក្នុងហ្វេសប៊ុកដើម្បីទាមទាររកភាពស្អាតស្អំមកវិញ ។ ណាមួយរឿងនេះក៏ចេញមកពីហ្វេសប៊ុកដោយសារការបង្ហាញសកម្ម ភាពម្តាយក្មេកទទួលទានបាយជាមួយទឹកត្រី ដែលធ្វើឱ្យមហាជនខ្លះលោកស្រីមិនបានគិតគូរដល់ម្តាយក្មេក៕