កម្សាន្ត ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយ ពីអ្នកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញស្រីវ័យក្មេងដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា លើសពីនេះទៅទៀតអ្នកស្រី ទ្រី ដាណា ត្រូវបានមហាជនខ្មែរទាំងក្មេងនិងចាស់ ចាត់ទុកអ្នកស្រីថាជានារីចិត្តធម៍ ព្រៅអ្នកចូលចិត្តជួយអ្នកដែលជួបការលំបាកពិតៗ ។
ក្នុងនោះដែរ ក្រោយឃើញប្តីប្រពន្ធមួយគូរៀបការនឹងគ្នា គ្មានអ្វីទាំងអស់ស្រាប់តែ លោកស្រី ទ្រី ដាណា ប្រកាសជួយដល់ពួកគេទាំង២នាក់ និងរៀបរាប់យ៉ាងដូច្នោះថា ស្គាល់គ្នា ៣ខែ នាំឪពុកម្ដាយទៅផ្ទះខាងស្រី ឱ្យចាស់ទុំដឹងឮទាំងសងខាង ច្បាស់លាស់ផ្ដល់តម្លៃ ទោះកម្មវិធីមិនធំដុំ តែជាការស្រលាញ់ពិត ហើយខ្ញុំក៏រំភើបជំនួសខាងស្រី
ប្អូនប្រុសជាកំលោះនៅអន្លង់វែង ខេត្តឧត្តរមានជ័យ ឯប្អូនស្រីនៅខេត្តបន្ទាយមានជ័យ។ ប្អូនប្រុសបានមកធ្វើការជាជាងសំណង់នៅភ្នំពេញយូរហើយ ឯប្អូនស្រីទើបឈប់ពីធ្វើការនៅកោះកុង មករកការងារធ្វើនៅភ្នំពេញ ក៏បានជួបគ្នា និងចាប់ផ្ដើមសេពគប់ស្រលាញ់យល់ចិត្តគ្នា។ នេះជារឿងរ៉ាវពិតរបស់ពួកគាត់ ដែលខាងប្អូនប្រុសបានប្រាប់ការងារខ្ញុំ ដោយផ្ទាល់កាលពីថ្ងៃមិញ។
សួរប្អូនប្រុសថា ធ្លាប់ទៅលេងផ្ទះខាងស្រីប៉ុន្មានដងហើយ គាត់ថាជាលើកទី១ ហើយនាំបងប្អូនទៅដឹងឮតែម្ដង តែមិនទាន់មានថវិការៀបការពេញលេញឡើយ។ ពេលសួរថា ទៅផ្ទះខាងស្រី មានអារម្មណ៍យ៉ាងណាដែរ? គាត់ថារំភើប ហើយស្ថានភាពលំបាកខាងស្រី ក៏ខាងស្រីប្រាប់អស់ហើយដែរ ប៉ុន្តែការស្រលាញ់ ផ្ដល់តម្លៃ រូបគេត្រូវតែធ្វើតាមប្រពៃណី។ ចំណែកឪពុកម្ដាយទាំងសងខាង ក៏មិនថាអ្វីដែរ មានតែពាក្យជូនពរ ព្រោះកូនៗស្រលាញ់គ្នា នាងខ្ញុំនឹងជួយពួកគាត់ទាំង២ អោយបានរៀបការសមរម្យ ហើយគាត់ប្រាប់ថានឹងរើសពេលរៀបការ ដោយក្ដីរំភើបជួយជូនពរពួកគាត់ម្នាក់មួយឃ្លាមកបងប្អូន៕