ប្រិយមិត្តប្រាកដជាស្គាល់ យឿន ពិសី ក្រោយពីបានកាន់ពានរង្វាន់ Cambodia's Got Talent រដូវកាលទី១ បានរយៈពេល ៦ ឆ្នាំមក យុវជនដែលមានដុងទេពកោសល្យសិល្បៈ ទោះបីជាពិការភ្នែកពីកំណើតបានជួបម្ចាស់បេះដូងមានភក្តីភាព និងក្រាបផ្ទឹមចូលរោងជ័យ ហើយកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ជាមួយភរិយាដ៏ស្រស់ស្អាត គឺជាហ្វេនរបស់ខ្លួន ក្រោយពីបានយល់ចិត្តយល់អស់រយៈពេលប្រហែលជា ០១ ឆ្នាំមកនោះ ហើយមកដល់ពេលនេះទទួលបានចំណងដៃកូន ២ នាក់ ផងដែរ។
ក្រោយបែកបាក់គ្នា ស្រាប់តែម្នាក់ៗចង់ដឹងថា ឃើញស្រលាញ់គ្នាស្ទើរលេប ប៉ុន្តែហេតុអ្វីក៏លះលែងគ្នាទៅវិញ ពេលនេះអស់មន្ទិលសង្ស័យហើយ អតីតភរិយា យឿន ពិសី បានទម្លាយខ្ទេចគ្មានសល់ មួយរយៈធំមកហើយដែលខ្ញុំរោងសម្ពាធចិត្តថាខ្ញុំដើរចោលប្ដី។ដោយមិនខ្វល់ពីគ្រួសារ។ដល់ថ្នាក់រហូតមានការលេងលះ។នេះហើយជាលទ្ធផលមនុស្សល្អនិងទទួលបានគុណសម្បត្តិល្អដោយឯងៗដោយមិនបានមានការតបតទៅលើមនុស្សដែលគិតអវិជ្ជមានមកលើយើងនោះឡើយ អរគុណពេលវេលានិងយុត្តិធម៌សម្រាប់មនុស្សល្អ។មកលើខ្ញុំនិងកូនៗ។
ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនហាក់បីដូចជាស្រឡាំងកាំងគ្រប់គ្នា ដោយសារតែនេះជារឿងដែលមិនគួរឲ្យជឿថា យឿន ពិសី គាត់ហ៊ានធ្វើបែបនេះ ក្នុងនោះក៏មានអ្នកបញ្ចេញមតិថា មិននឹកស្មានថាគាត់បែបនិងសោះបង មេីលពីសំបកក្រៅពិតជាមិនដឹងមែន មនុស្សស្រីមិនងាយដាច់ចិត្តបោះបង់ចោលប្តីងាយៗទេបេីប្តីមិនធ្វេីបាបផ្លូវចិត្ត រឺក៏មានថ្មី តែបងត្រូវតែស៊ូដេីម្បីកូនណាបង និងម្នាក់ទៀត ហ្នឹងហើយអ្នកខ្លះចោទថាខាងស្រីស្រឡាញ់ប្ដីចេះទាំងចុះមានប្រុសដល់ពេលឃើញខ្លួនឯងបានដឹងថាមនុស្សប្រុសម៉េចក៏អាចខូចបានដែរមើលៗផ្ទះហ្នឹងបាយធ្លុះ កុំបំបែកគេអីបងឱ្យគេយកគ្នាទៅ៕