មានការភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីថ្ងៃទី៣១ ម្សិលមិញនេះអតីតភរិយារបស់តារាចម្រៀង យឿន ពិសី បានបង្ហាញវីដេអូអតីតស្វាមីខ្លួនកំពុងឱបថើបយ៉ាងស្និទ្ធស្នាលជាមួយនារីម្នាក់ដោយពោលថ្នាក់នេះជាមូលហេតុដែលនាងរងសម្ពាធផ្លូវចិត្តរហូតលែងលះ ។ មិនសំងំស្ងៀម យឿន ពិសី ក៏បានតបវិញថាមិនចាំបាច់បង្ហោះយកល្អតែខ្លួនឯង។
យោងតាមគណនីហ្វេសប៊ុករបស់លោក យឿន ពិសី បានរៀបរាប់យ៉ាងវែងអន្លាយថា ខ្ញុំសូមសារភាពថាគាត់ជានារីដែលខ្ញុំស្រឡាញ់យ៉ាងពិតប្រាកដប៉ុន្តែគាត់មិនមែនជាជនទីបីទេខ្ញុំសូមសំពះសុំចិត្តពុកម៉ែបងប្អូនកុំសើចកុំយំពួកខ្ញុំអីហើយខ្ញុំក៏សូមអរគុណគាត់ដែលសម្រេចចិត្តចូលក្នុងជីវិតខ្ញុំហើយព្រមទទួលយកខ្ញុំជាខ្ញុំបើទោះបីជាដឹងថាខ្ញុំពិការក៏ដោយព្រោះនៅពេលដែលខ្ញុំនឹងគាត់ស្រឡាញ់គ្នា គឺខ្ញុំមានឈ្មោះជាពោះម៉ាយរួចហើយខ្ញុំលែងលះជាមួយអតីតភរិយារបស់ខ្ញុំបានមួយរយៈធំដែរហើយ ទើបខ្ញុំមានទំនាក់ទំនងជាមួយគាត់នេះជារូបភាពមុនពេលដែលខ្ញុំទៅវះកាត់ភ្នែកប្រហែល 2 ថ្ងៃហើយរូបភាពដែលបែកធ្លាយនោះគឺជារូបភាពដែលខ្ញុំទើបតែវះកាត់ភ្នែកហើយបានមួយយប់គឺគាត់ជាអ្នកទៅលើកម្លាំងចិត្តឲ្យខ្ញុំ
រឿងដែលខ្ញុំបាទត្រូវបកស្រាយខ្ញុំបានបកស្រាយរួចហើយសូមពុកម៉ែបងប្អូនបញ្ចេញមតិដោយក្រុមសីលធម៌
ម្យ៉ាងវិញទៀតសូមមេត្តាបងប្អូនបើកចិត្តឱ្យទូលាយ បងប្អូនមួយចំនួនក៏កុំចាំបាច់ចេះរៀបចំជីវិតរបស់អ្នកដទៃធ្វើអ្វី ត្រូវចាំថាផ្លូវណាដែលត្រជាក់រស់នៅស្ងប់សុខស្រួល ផ្លូវនោះហើយដែលគ្រប់គ្នាប្រាថ្នាចង់ដើរម្យ៉ាងវិញទៀតដូចខ្ញុំបានបង្ហោះសារនៅខាងលើមុននេះអញ្ចឹងខ្ញុំនឹងអាឌិតភរិយាខ្ញុំសម្រេចចិត្តលែងលះគ្នាដោយព្រមព្រៀងនិងដោយសន្តិវិធី និងពុំមានអ្នកណាម្នាក់ផិតក្បត់អ្នកណាម្នាក់ឡើយ មូលហេតុគឺព្រោះពួកខ្ញុំទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា មិនអាចបន្តសង្វះជាប្ដីប្រពន្ធបាន
ប៉ុន្តែចំពោះកូនៗទាំងពីររបស់ខ្ញុំ ខ្ញុំនៅតែស្រឡាញ់ពួកគាត់ស្មើជីវិត ជាពិសេសខ្ញុំនៅតែបំពេញតួនាទីជាឪពុកដើម្បីផ្ដល់អាហារកិច្ចជូនគាត់រហូតដល់គាត់ធំៗរៀងៗខ្លួន
ខ្ញុំបាទបកស្រាយប៉ុណ្ណេះសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ យ៉ាងណាក៏ខ្ញុំបាទសូមគោរពអរគុណទឹកចិត្តស្រឡាញ់និងការគាំទ្ររបស់ពុកម៉ែបងប្អូនដែលតែងតែមានចំពោះរូបខ្ញុំបាទដោយក្ដីគោរពចេញពីខ្ញុំបាទ យឿន ពិសី៕