អបអរសាទរ! ចំណងដៃកូនដំបូងរបស់ ធឿន បូរី គួរឲ្យស្រលាញ់ណាស់ ខណៈប៉ាប៉ាដាក់ឈ្មោះកូនយ៉ាងពិរោះ
សីហា
-

បើនិយាយពីតារាចម្រៀងវ័យក្មេងប្រចាំក្នុងផលិតកម្ម Galaxy Navatra ធឿន បូរី ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់រួចមកហើយ ជាមួយទឹកដមសម្លេងដូចទៅនឹង សម្លេងតារាចម្រៀងពីជំនាន់ដើម លោក កែវ សារ៉ាត់ មួយរយចុងក្រោយនេះ ហាក់បីដូចជាស្ងប់ស្ងាត់ មិនសូវមានវត្តមាននៅតាមខនសឺតនានា ឬកម្មវិធីទូរទស្សន៍ណាមួយឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅលើគណនីហ្វេសប៊ុករបស់ ធឿន បូរី ក៏ឃើញវត្តមាននារីម្នាក់ដែលត្រូវជាគូរស្នេហ៍ បានបង្ហោះសារបែប ស្វីតៗជាច្រើន បង្ហាញថា ពួកគេទាំង២បានចាប់ដៃគ្នាជាប្តីប្រពន្ធរួចមកហើយ តែមិនទាន់លិចឮព័ត៌មានថា និងចូលរោងជ័យថ្ងៃណា នេះជាសញ្ញាល្អមួយដែលតារាចម្រៀងវ័យក្មេងដែលធ្លាប់តែប្រដូចសម្លេងទៅនឹងលោក កែវ សារ៉ាត់ បានចាប់ដៃគ្នាសាងអនាគតជាមួយគ្នា។

ក្រោយមហាជនដឹងឭថា  ធឿន បុរី បានមានប្រពន្ធហើយ ស្រាប់តែអ្នកខ្លះចូលទៅរិះគន់ និងអ្នកខ្លះទៀតចូលទៅអបអរសាទរ តែតារាចម្រៀងវ័យក្មេងរូបនេះ​ ហាក់បីដូចជាមិនខ្វាយខ្វល់រហូតដល់ពេលនេះ កើតកូនបាន១០ថ្ងៃហើយ គឺជាកូនស្រី ហើយបានដាក់ឈ្មោះ តាមកំណើតរបស់កូនថែមទៀតផង ឈ្មោះថា បុរី មីនា។

ទោះបីជាពួកគាត់ឆាប់ចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតដល់មានកូនពិតមែន តែមើលទៅពួកគាត់ហាក់បីដូចជាមានក្តីសុខពិតប្រាកដ ហើយក៏មិនតបតទៅអ្នករិះគន់មានចំនួនទៀតផង សំខាន់សព្វថ្ងៃពួកគេកំពុងរស់នៅយ៉ាងមានក្តីសុខ ។ តារាចម្រៀង ធឿន បុរី កំពុងសម្រុកចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ។ ក្រៅពីនេះលោកក៏មមាញឹកនៅក្នុងការចេញច្រៀងនៅតាមឆាកប្រគំតន្រ្តីនានា ជាពិសេសនៅតាមបណ្តារខេត្តតែម្តង ៕