កាលពីរសៀលថ្ងៃទី10 ខែមេសា ឆ្នាំ2024 ក្រសួងព័ត៌មាន បានប្រារព្ធធ្វើកម្មវិធីសន្និសីទកាសែត ដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា OPPO ក្នុងគោលបំណងបង្កើតកម្មវិធីប្រកួតថតរូបទូរស័ព្ទដៃSEE CAMBODIA 2024 ដែលជាកម្មវិធីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទីដើម្បីបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរស័ព្ទដៃ។
បើយោងតាមការប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នេះមានទិសដៅដើម្បីលើកស្ទួយនិងជម្រុញវិស័យទេសចរណ៍ និងវប្បធម៌ទូទាំងប្រទេសកម្ពុជា ព្រមទាំងប្រើប្រាស់រូបភាពទាំងនោះដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ។
ដូចនេះ សម្រាប់លោកអ្នកមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលរៀបចំឡើងដោយក្រសួងព័ត៌មានដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន OPPO ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជាក្រុមហ៊ុន OPPO សង្ឃឹមថាប្រជាជនកម្ពុជានិងមានការចូលរួមឲ្យបានច្រើនកុះករ ដើម្បីបង្ហាញស្នាដៃលើឆាកជាតិ និងអន្តរជាតិ។
កាលបរិច្ឆេទនៃការប្រកួត
. ចាប់ពីថ្ងៃទី10 ខែមេសា រហូតដល់ថ្ងៃទី10 ខែឧសភា 2024
សម្រាប់គណៈកម្មការនៃការប្រកួត :
. គណៈកម្មការទី1 ៖ ក្រសួងព័ត៌មាន
. គណៈកម្មការទី2 ៖ សេង លន់
. គណៈកម្មការទី3 ៖ Miller Snap
ពានរង្វាន់នៃកម្មវិធី
. ជ័យលាភីលេខ1 ៖ ប្រាក់ 4,000,000 រៀល, ទូរស័ព្ទដៃ OPPO Reno11 5G និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ2 ៖ ប្រាក់ 1,000,000 រៀល, ទូរស័ព្ទដៃ OPPO Reno11 F និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ3 ៖ ប្រាក់ 500,000 រៀល, OPPO Pad Neo និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ4 ៖ ប្រាក់ 200,000 រៀល, OPPO Watch X និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ5 ៖ ទឹកប្រាក់ 100,000 រៀល, OPPO Enco Air3 និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ6 ដល់ លេខ10៖ OPPO Enco Buds2 ម្នាក់ 1 គ្រឿង
គួរបញ្ជាក់ផងដែរថា ចំពោះប្រធានបទទីមួយនៃការប្រកួតរបស់យើងគឺពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រធានបទនោះគឺ “សកម្មភាពក្នុងពីធីបុណ្យចូលឆ្នាំខ្មែរ” ដោយបងប្អូនទាំងអស់អាចធ្វើការថតរូបសកម្មភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់ស្មាតហ្វូន រួច submit ចូលទៅកាន់ Link:
https://see-cambodia.oppocambodia.com/