សម្តេចតេជោ ហ៊ុន សែន បដិសេធជួយលុយដល់ សាពូន មីដាដា 6,7លានដុល្លារ ព្រមទាំងផ្ទះនិងឡាន តែបានជួយលុយត្រឹមតែ30មុឺនដុល្លារ
សីហា
-

ជឿជាក់ថាប្រិយមិត្តពិតជាបានដឹងរួចមកហើយពីរឿងរ៉ាវ គ្រួសាររបស់អតីតតារាចម្រៀង លោក សាពូន មីដាដា ជាមួយនិងតារាសម្តែងស្រីដ៏ល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា ដោយអ្នកទាំងពីរបានលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានបន្សល់ទុកនូវចំណងដៃកូនប្រុសស្រីចំនួន ២ នាក់ផងដែរ ។ យ៉ាងណាមិញទោះបីលែងលះគ្នាក៏ពិតមែន ប៉ុន្តែកូនៗនៅតែទទួលបានភាពកក់ក្តៅដដែល ដោយអ្នកទាំងពីរនៅតែមើលថែនិងផ្តល់ភាពកក់ក្តៅដល់កូនរបស់ខ្លួន ដោយមិនបានទុកអោយពួកគេចោលឡើយ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ សាពូន មីដាដា បាន​រលឹករឿងចាស់ បន្ទាប់ពីធ្វើខុសកន្លងមក​ចាយលុយខ្ជះខ្ជាយបាត់បង់លុយអស់ប្រមាន៧លានដុល្លារ ហើយក៏ទទួលការឈឺចាប់មកដល់ទល់សព្វថ្ងៃ ព្រមទាំងអតីតភរិយាសុំលែងលះទៀតផង។ បន្ទាប់ពីរឿងនេះបានកើតឡើង នេះជាវិប្បដិសារីមួយសម្រាប់ជីវិត រហូតលោក សាពូន មីដាដា ចង់សម្រាចចិត្តបួសជាព្រះសង្ឃតែម្តង។

នេះសារមួយដែលលោក សាពូន មីដាដា បានបង្ហោះថា ( រឿងជាង11ឆ្នាំមុន ) ប្រាក់ 6លាន7សែន$ ព្រមទាំងផ្ទះវិឡានៅបុរីប៉េងហួតបឹងស្នោនិងឡានម៉ាកសេឺដេសពណ៌ក្រហម ខ្សែករប្រាំតម្លឹង ស្រោមពេជ្រ12ការ៉ាត ដែលសម្តេចពុកនិងសម្តេចម៉ែប្រទានឲ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទគាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ សូមសម្តេចពុកសម្តេចម៉ែមេត្តាករុណាអនុគ្រោះផងទាន ( មហាគុណធំធេងណាស់ ) កូនសូមសច្ចាកើតគ្រប់ជាតិណាៗកូនសូមបម្រើដោយឆន្ទះស្មោះត្រង់បំផុតចំពោះសម្តេចពុកសម្តេចម៉ែគ្រប់ៗជាតិព្រះបាទទានប្រុស។

ក្រោយផ្ទុះរឿងថា សម្តេចបានជួយដល់លោក សាពូន មីដាដា រហូតដល់ 6,7លានដុល្លារ ពេលនេះសម្តេចបានបង្ហោះសារបដិសេធ ស្តីឲ្យសាពូន មីដាដា ថាលោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន6,7លានដុល្លារព្រមទាំងផ្ទះនិងឡាន។ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ?ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យនិងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេធមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយ:ការបង្ហោះសារបែបនេះទៅវិញ។លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ៕