រឿងធំហើយ! លោកជំទាវ ញ៉ែម មរកត ចេញមុខប្រតិកម្មចំពោះប្តីប្រពន្ធអ្នកលក់ខោអាវជជុះ ក្រោយជេរ ប្រមា ថ អតិថិជន និងសូមឲ្យអ្នកទិញឆាប់ទាក់ទងទៅគាត់
សីហា
-

ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ ប្តីប្រព​ន្ធមួយគូរដែលជាអ្នកលក់ផលិកផលអនឡាញ ខោអាវជជុះ បានធ្វើឲ្យមានមហាជនហួសចិត្តយ៉ាងខ្លាំង ក្រោយគ្រាន់តែភ្ញៀវថា តើអីវ៉ាន់ពេលណាទទួលបាន? ស្រាប់តែទាំងប្តីប្រពន្ធចេញមុខមកប្រលះចំៗដាក់អថិភិជនទាំងដែលគាត់សួរបែបសមរម្យ ហើយក៏មានអ្នកលេងក្នុងបណ្តាញសង្គមនៅខេត្តសៀមរាប បាននាំគ្នាបញ្ឃប់ការទិញអីវ៉ានរប​ស់ប្តីប្រពន្ធមួយគូនេះទៀតផង រឿងនេះបានកើតឡើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឃើញថាអ្នកលក់ពីរនាក់ប្ដីប្រពន្ធនេះ ពលរដ្ឋបានចូល Comment ព្រោងព្រាតរឿងដែលពួកគាត់និយាយមិនល្អទៅកាន់អ្នកទិញឥវ៉ាន់របស់គាត់ផងដែរ ។

រហូតមកដល់ពេលនេះ យើងមិនទាន់មានការបកស្រាយណាមួយចេញពីប្តីប្រពន្ធមួយគូនេះទេ បើនៅលើផេកនៅបន្តលក់បែបធម្មតា ដូចជាគ្មានរឿងអ្វីបានកើតឡើង។ ហើយ

ក្នុងនោះដែរ លោកជំទាវ ញ៉ែម មរកត ក៏បានបញ្ចេញមតិខ្លះៗចំពោះរឿងនេះថា ថាមិនចង់លូកមាត់ទេតែអូសវាមិនផុស ក៏ចូលស្តាប់ហេីយពិតជាហួសចិត្តយ៉ាងខ្លាំងណាស់ចំពោះសំដីអ្នកលក់អសីលធម៌ជេរបញ្ចោរ និងតិះដៀលគេជាភ្ញៀវបែបនេះដែលគេត្រឹមតែសួររកអីវ៉ាន់ដែលបានទិញ ខ្ញុំគិតថាអ្នករងគ្រោះគួរតែទៅដាក់ពាក្យបណ្តឹងដេីម្បីឲ្យសមត្ថកិច្ចហៅពួកវានេះមកធ្វេីការអប់រំ រឺដាក់ទោសបេីរកឃេីញថាមានបទល្មេីស។

ជំទាវបានបន្តថា អ្នកបងប្អូនស្គាល់ប្អូនស្រីអ្នកទិញផលិតផលដែលត្រូវប្តីប្រពន្ធលក់ខោអាវជេបញ្ចោ និងប្រមាថគ្រប់បែបយ៉ាងនេះទេ សូមឲ្យគាត់ទាក់ទងមកខ្ញុំតាមលេខខ្ញុំ 012982000 ។យើងរួមគ្នាលើកកំពស់សីលធម៍សង្គម មិនគួរឲ្យមនុស្ស២នាក់បំផ្លាញសីលធ៍មសង្គមឥចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៀតក៍ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ៕