មេធាវី អ្នកឧកញ៉ា លី សុភ័ក្ត អះអាងថាបំផ្លើសការពិត និងតម្រូវឲ្យលោក camcar លុបសំណេរ និងត្រូវសុំទោសជាសាធារណៈ ដោយទុករយៈពេល ២៤ ម៉ោង
សីហា
-

កាលពីថ្ងៃទី០៩ ខែកកដ្កា ឆ្នាំ២០២៤ លោកខេមខា (camcar) ដែលគស្គាល់ថាអ្នកកែច្នៃរថយន្តដ៏ល្បីឈ្មោះម្នាក់ត្រូវបានប៉េអឹមមកចាប់ខ្លួន។ប្រភពពីហ្វេសប៊ុកខេមខា(camcar)ឲ្យដឹងគឺដោយសារមានទំនាស់ជាមួយកូនអ្នកឩកញ៉ា លីហួ។ រឿងផ្តើមចេញពី អ្នកឧកញ៉ា លី សុភ័ក្តដែលជាកូនឧកញ៉ាលីហួ គាត់បានផ្ដល់ឡាន បួនគ្រឿង(៣កែឆ្នៃ + កាប់សាច់) អោយមកលោCamcar កែច្នៃជា(ឡានកង់6) មកជា3គ្រឿង។

យោងតាមលខិតរបស់មេធាវី អ្នកឧកញ៉ា លី សុភ័ក្ត បានបង្ហោះថា៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកឈ្មោះ ឡយ ភាល័យ ហៅលោក camcar បានណែនាំឱ្យកូនក្តីខ្ញុំទិញរថយន្ត និងយកមកឱ្យគាត់កែច្នៃ ហើយក្រោយមកកូនក្តីរបស់ខ្ញុំក៏បានសម្រេចចិត្តទិញ និងយកទៅអោយគាត់កែច្នៃ ព្រមទាំងបានបង់ប្រាក់អស់ជាច្រើនផងដែរ។ ប៉ុន្តែក្រោយពីឈ្មោះឡយ ភាល័យ បានទទួលប្រាក់ថ្លៃកែច្នៃ និងផ្លៃរៀបចំតម្លើងរថយន្ត គឺគាត់មិនបានប្រគល់រថយន្ត ហើយក៏មិនបានធ្វើតាមអ្វីដែលគាត់បានសន្យានោះទេ។ កូនក្តីរបស់ខ្ញុំបានឱ្យអ្នកតំណាងធ្វើការទាក់ទងទៅឈ្មោះ ឡយ ភាល័យ តាមគ្រប់មធ្យោបាយតែគាត់មិនព្រមសហការក្នុងការរកដំណោះស្រាយ និងបានព្យាយាមគេចវេសជាបន្តបន្ទាប់។

ដូចនេះ ម្ចាស់ទំព័របណ្តាញសង្គម (Facebook, TikTok) របស់ camcar collection ត្រូវលុបសំណេរដែលខ្លួនបានបង្ហោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កូនក្តីខ្ញុំ និងសុំទោសជាសាធារណៈ ដោយទុករយៈពេល ២៤ ម៉ោង គិតបាប់ពីពេលទទួលបានការជូនដំណឹងនេះតទៅ៕