ក្រុមហ៊ុនស្មាតហ្វូន realme ត្រៀមចេញលក់ស្មាតហ្វូនកំពូលគុណភាពកំពូលលឿនថ្មីមួយទៀតគឺ realme C61 តម្លៃសមរម្យបំផុត
សីហា
-

ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនល្បីឈ្មោះលើពិភពលោក នឹងរៀបចំកម្មវិធីប្រកាសបង្ហាញជាផ្លូវការស្មាតហ្វូនកំពូលគុណភាពកំពូលលឿនថ្មីមួយទៀត គឺ realme C61 នៅថ្ងៃទី 9 ខែសីហា ខាងមុខនេះនៅសណ្ឋាគារ Sun & Moon ។ នៅក្នុងកម្មវិធីនេះ ក៏នឹងមានវត្តមានតារាចម្រៀងល្បីឈ្មោះ រ៉ាប៊ី ជា BA ថ្មីរបស់ក្រុមហ៊ុន realme ចូលរួមផងដែរ។

ស្មាតហ្វូន realme C61 គឺជាប្រភេទស្មាតហ្វូនកំពូលគុណភាពតម្លៃសមរម្យបំផុត ដែលធន់នឹងការធ្លាក់ពីទីខ្ពស់ ហើយធន់នឹងការជ្រាបទឹកព្រោះមានប្រព័ន្ធការពារ IP54 ជួយការពារពីការជ្រាបទឹកនិងធូលី។ កាន់តែពិសេស realme C61 មាន RAM ធំដល់ទៅ 18GB(6+12GB) ងាយស្រួលដល់ការលេងហ្គេមដូចជា Mobile Legend បានយ៉ាងលឿនទាន់ចិត្ត។ នេះជាទំហំ RAM ធំបំផុតក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកា។

ស្មាតហ្វូន realme C61 មានការរចនាម៉ូដពណ៌មាសយ៉ាងស្អាតទាន់សម័យ និងបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុតដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាការបញ្ជាតាមកាយវិការ បច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។

កាន់តែពិសេសបំផុតនោះ គឺ realme C61 មានការធានាលើគុណភាពថ្មរហូតដល់ 4 ឆ្នាំ និងឆ្លងកាត់ការធ្វើតេស្តគុណភាពថ្មប្រកបដោយសុវត្ថិភាពខ្ពស់ សូម្បីតែតេស្តនឹងកំដៅក្តៅខ្លាំង។

realme C61 មានចេញលក់ 2 ពណ៌ គឺពណ៌មាសនិងពណ៌បៃតងក្រម៉ៅ។ សូមរង់ចាំតាមដានការប្រកាសតម្លៃជាផ្លូវការរបស់ស្មាតហ្វូន realme C61 នៅថ្ងៃទី 9 ខែសីហា ខាងមុខនេះ។

អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស ទូទាំងសកលលោកក្នុង រយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។