កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចាប់ខ្លួនលោកស្រី ម៉ន ដានី ម្ចាស់បុរីម៉ន ដានី នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅច្រកព្រំដែន អូរស្មាច់ ខេត្តឧត្ដរមានជ័យ ពាក់ព័ន្ធករណីចេញសែកស្អុយប្រមាណជា ៦០ម៉ឺនដុល្លារ។
.jpg?1737088414)
.jpg?1737088416)
ការចាប់ខ្លួនលោកស្រី ម៉ន ដានី នាពេលនេះគឺសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
.jpg?1737088423)

បើយោងដីកាបង្គាប់ឲ្យនាំខ្លួន ដែលបានចោទប្រកាន់លើឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ (១៣ ខែសីហា ឆ្នាំ១៩៨៥) សញ្ជាតិខ្មែរ កាន់អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ០៤០៤៧០៨៣៩(០១)មានអាស័យដ្ឋានភូមិតាអិន សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និង ផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវបានចោទប្រកាន់ ពីបទ«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន« ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការ ទូទាត់ប្រាក់។ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញគប្បីសម្រេច នាំខ្លួន ឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ (១៣ ខែសីហា ឆ្នាំ១៩៨៥) សញ្ជាតិខ្មែរ មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត៕




