ឧកញ៉ា​ ឆេង​ ស្រីរ័ត្ន​ ហៅ​ Love Riya ត្រូវបាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ និង​សមាគម​ឧកញ៉ា​កម្ពុជា​ ចូលខ្លួន​បំភ្លឺ​ ពាក់ព័ន្ធ​ករណីបង្ហោះ​ព័ត៌មាន
សីហា
-

ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ និង​ សមាគម​ឧកញ៉ា​កម្ពុជា​ ធ្វេី​លិខិត​អញ្ជើញ​ ឧកញ៉ា​ ឆេង​ ស្រីរ័ត្ន​ ហៅ​ Love Riya ចូលខ្លួន​បំភ្លឺ​ នៅព្រឹក​ថ្ងៃទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៥​ ពាក់ព័ន្ធ​ករណី​បង្ហោះ​ព័ត៌មាន​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កន្លងមក​ ។

ខាងអង្គភាពនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ បានបញ្ជាក់លិខិតកោះហៅថា ៖ សូមអញ្ជើញ៖ ឈ្មោះ ឆេង ស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១២-កញ្ញា-១៩៨៥ កាន់អត្តសញ្ញាណបណ្ណលេខ៖ ១៩០៣៣៩៥២៩ ដែលមានអាសយដ្ឋានស្ថិតនៅ ផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដើម្បី ៖ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញសង្គម។

ទីកន្លែង ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ (L) ជាន់ទី០១ ក្រសួងមហាផ្ទៃ។

កាលបរិច្ឆេទ៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៩:០០ នាទីព្រឹក។ ដោយឡែកខាងសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ៖ ជម្រាបជូន ឧកញ៉ា ឆេង ស្រីរ័ត្ន

អគ្គនាយិកា ក្រុមហ៊ុនឡាហ្វរីយ៉ា ខូអិលធីឌី

កម្មវត្ថុ៖ សូមអញ្ជើញ ឧកញ៉ា ចូលរួមប្រជុំ នៅសមាគមឧកញ៉ាកម្ពុជា។

យោង៖ ការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា។

តបតាមកម្មវត្ថុនិងយោងខាងលើ ក្នុងនាមអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ខ្ញុំសូមអញ្ជើញ ឧកញ៉ា ចូលរួមប្រជុំ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៩:០០នាទីព្រឹក នៅ ការិយាល័យសមាគមឧកញ៉ា កម្ពុជា (សណ្ឋាគារភ្នំពេញ) ដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឧកញ៉ា អញ្ជើញចូលរួមប្រជុំតាមកម្មវត្ថុខាងលើកុំបីខាន ៕