អបអរសាទរ ! ធីតាឯកសង្ក្រាន្តរដូវកាលទី៣ កញ្ញា​ ហេង រិនសុម៉ាលីតា ដឹកដៃគូស្នេហ៍ចូលរោងការជាផ្លូវការ...
Heang
-

កម្សាន្ត ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយថាកាលពីកន្លងទៅ កញ្ញា​ ហេង រិនសុម៉ាលីតា គឺជាធីតាឯកសង្ក្រាន្តឆ្នាំ២០២២  ដែលតំណាងឱ្យតួអង្គទេវតាឆ្នាំថ្មី ព្រះនាង កិរិណីទេវី បុត្រីទី ៥ នៃកបិលមហាព្រហ្ម។ កញ្ញាជាម្ចាស់ជ័យលាភីយ៉ាងស័ក្កិសមនៃធីតាឯកសង្ក្រាន្ដរដូវកាលទី៣ និងមានហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់របស់កញ្ញាថែមទៀតផង ។

យ៉ាងណាមិញអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺនៅកាល​ពី​ថ្ងៃ​ទី​​៩ ​ខែ​មីនា​ ឆ្នាំ ២០២៥ កន្លង​ទៅ​ថ្មី​ៗនេះ ធីតាឯកសង្ក្រាន្តឆ្នាំ២០២២ រូបនេះបានដឹកដៃគូស្នេហ៍ចូលរោងការ​ការ​តាម​ប្រពៃណី​ ក្រោយមើលចិត្តថ្លើមគ្នាអស់រយៈពេលជាយូរ។ 

មិនត្រឹមតែប៉ុណ្ណោះ​ ពិធី​មង្គលការ​របស់​តារា​ស្រី​រូប​នេះគឺបានធ្វើឡើងយ៉ាងអធិកអធម ​និង​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ​ដោយ​មាន​ចាស់​ទុំ​សង​ខាង​ដឹង​ឮ និងទទួលបាការចូលរួមយ៉ាងច្រើនកោះករ ពីសំណាក់សាច់ញាតិ​ បង​ប្អូន ​និងមិត្តភ័ក្ដិ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​ផងដែរ ៕