សេចក្ដីជូនដំណឹងា ៖ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជំងឺរបស់រៀមច្បងសិល្បករលោក ស៊ូ សាវ៉ាង ហៅតាហ្វ៊ុយហ្សូ ដែលកំពុងសង្គ្រោះបន្ទាន់ដោយសារជំងឺសួតរើឡើង។ លោកជំទាវបានណែនាំដល់ក្រុមការងារសមាគមសិល្បករខ្មែរ ចាត់ចែងនូវថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារ ដេីម្បីរំលែកការលំបាកមួយផ្នែកជាបណ្តោះអាសន្ន។
ពេញមួយជីវិតរបស់តារាសម្ដែង និងកំប្លែងលោកតា ហ្វ៊ុយហ្សូ និងភរិយា បានបម្រេីវិស័យសិល្ប:រហូតមក។ ក្រៅពីនេះលោកទាំងពីរ ក៏បានលះបង់គ្រប់បែបយ៉ាង ក្នុងបណ្ដុះបណ្ដាលជំនាញសិល្ប: និងតន្ត្រីបុរាណដល់ក្មេងៗជំនាន់ក្រោយជាច្រេីននាក់រួចមកហេីយ ជួយឱ្យពួកគាត់មានអាជីព និងប្រាក់ចំណូលចិញ្ចឹមជីវិត។

ដោយសារសមាគម សិល្បករខ្មែរ ជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ និងមានសិល្បករចាស់ជរាជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារផងនោះ ដូច្នេះសមាគមពុំមានលទ្ធភាពច្រើន ដេីម្បីជួយដល់សិល្បកររៀមច្បងលោកតា ស៊ូ សាវ៉ាង នោះទេ។ ប៉ុន្តែក្នុងនាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សប្បុរសជន ជាពិសេសមហាជន ដែលតែងតែមានការគាំទ្រចំពោះសិល្បកររៀមច្បងរូបនេះ អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីរំលែកការលំបាកលើការចំណាយដ៏ច្រើនរបស់ក្រុមគ្រួសារក្នុងការព្យាបាលថែទាំជំងឺរបស់សិល្បកររៀមច្បងលោកតា ស៊ូ សាវ៉ាង ហៅហ្វ៊ុយហ្សូ តាមរយៈសមាគមសិល្បករខ្មែរ ដែលមានគណនីធនាគារដូចខាងក្រោមនេះ។ សូមគោរពអរគុណ និងអរគុណ ៕ ប្រភព៖ សមាគមសិល្បករខ្មែរ




