ទៀតហើយ ! មានអគ្គិភ័យឆេះផ្ទះលេខ៣០អឺ ផ្លូវ៣៤ ភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មូលហេតុបណ្តាលមកពី....
Heang
-

ភ្នំពេញ ៖ នៅវេលាម៉ោង១០:៥០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះលេខ៣០អឺ ផ្លូវ៣៤ ភូមិឬស្សីទី១ សង្កាត៎ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ០៨ × ០៤ម៉ែត្រ និងឆេះខូចខាតពួក ខោអាវ កុងម៉ានឹងបន្ទប់ទំហំ៤ម៉ែត្រ × ០៤ម៉ែត្រ ខូចខាតអស់ទាំងស្រុង។

នៅវេលាម៉ោង១១:៣០នាទីយព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៩ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជអាវុធហត្តចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ៦ម៉ែត្រគូប៕