អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Manila Ninoy Aquino នៅថ្ងៃអង្គារ បន្ទាប់ពីមានដីកាពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកំពុងស៊ើបអង្កេតសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្តឹងអតីតមេដឹកនាំរូបនេះ។

យ៉ាងណាមិញចំពោះការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនរូបនេះ បានធ្វើអោយប្រជាជន ហ្វីលីពីន ជាច្រើនបានចេញមកសម្តែងការមិនពេញចិត្តហើយពួកគេថែមទាំងបាននាំគ្នាចេញមកធ្វើការតវាដោយដោះលែងលោក រ៉ូឌ្រីហ្គោ ឌូទើតេ ផងដែរ ។
ទន្ទឹមគ្នានេះដែរចំពោះចំពោះការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនរូបនេះលោកបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានលើកឡើងប៉ុន្មានចំណុចដូច្នេះថា ៖ ករណីលោក Rodrigo Duterte សម្រាប់រូបខ្ញុំគាត់គឺជាវិរបុរស៖
1- មុនលោកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីលោកបានដាក់កម្មវិធីនយោបាយកំទេចគ្រឿងញៀន។
2-អ្នករកសុីគ្រឿងញៀនមិនខ្លាចទេគុគច្រវាក់។
3- អ្នកញ្ញាណគ្រឿងញៀនហ៊ានធ្វើអ្វីៗទំាងអស់ឱ្យតែបានយកមកប្រើ។
4- សង្គមមួយពោពេញទៅដោយគ្រឿងញៀនគ្មានទេសណ្តាប់ធ្នាប់។
5- កែសង្គមមួយពោរពេញទៅដោយគ្រឿញៀនត្រូវតែប្រើកណ្ដាប់ដៃដែក។
6- ការធ្វើដើម្បីសង្គមត្រូវតែហ៊ានពលិកម្មដើម្បីបុព្វហេតុមនុស្សជំនាន់ក្រោយ។
7- តែលោកមិនបានយកផលប្រយោជន៍ពីគ្រឿញៀន ដើម្បីមានបានក្នុងគ្រួសារក៏ដូចខ្លួនគាត់ឡើយ។
8- ដុំពេជ្របែបនេះ គឺមានមិនច្រើនទេលើលោកនេះ។
តាមរយៈការលើកឡើងប៉ុន្មានចំណុចរបស់លោក សុខ ទូច ខាងលើនេះឃើញថាទទួលបានការគាំទ្រនិងយល់ស្របពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនផងដែរ ៕





