ព្រះអង្គមុនិបាលោ ជួន កក្កដា ព្រះវិន័យធម៌ខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ គ្រោងលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

យ៉ាងណាមិញមុនពេលលាចាកសិក្ខាបទ ព្រះអង្គមុនិបាលោ ជួន កក្កដា បានផ្តល់ដំណឹងមកកាន់លោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដូច្នេះថា ៖« អាត្មាសូមអព្យាស្រ័យញោមប្រុសញោមស្រីពីចម្ងាយ ដោយមិនបានទៅជួបញោមផ្ទាល់ ហេីយម្យ៉ាងខលទៅញោមក៏អត់បានលេីក ចឹងអាត្មាសូមចម្រេីនពរលាញោមពីចម្ងាយ ថ្ងៃស្អែកនេះអាត្មាចម្រេីនពរញោម លាចាកសិក្ខាបទហេីយ នៅវត្តប្រាសាទនាងខ្មៅ សូមញោមអនុគ្រោះពីចម្ងាយផង ដោយក្តីគោរពស្រលាញ់ញោម ពីអាត្មាភាព ជួន កក្កដា ។


ព្រះអង្គទូរស័ព្ទមកម៉ោង ១០,២១នាទីយប់ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ករុណាអោយតែម៉ោងប្រហែល៩ដេកលកបាត់ទៅហេីយ ករុណាសូមអភ័យទោសផង ។


ករុណាបានទូរស័ព្ទទៅវិញដែតែទូរស័ព្ទមិនចូលទាំង២ប្រព័ន្ធ ដំណឹងនេះចំឡែកខ្លាំងណាស់មិនគួអោយជឿទេ បេីព្រះអង្គលាចាកសិក្ខាបទពិតមែននោះ ចុះតេីវាសនាអនាគត កុមាកំព្រា កូននេនតូចៗរាប់រយព្រះអង្គទៅជាយ៉ាងណា ករុណាពិតជាមានការសោកស្តាយជាខ្លាំងចំពោះដំណឹងនេះ» ៕




