រឿងរ៉ាវរបស់លោក ឌួង ឆាយ ជាមួយនិងអតីតប្រពន្ធអ្នកនាង ដេត ម៉ាលីណា កំពុងតែកើនកម្តៅខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីភាគីទាំងពីរនៅតែបន្តបង្ហោះស្វែងរកយុត្តិធម៍និងទាមទាយកកូនៗមករស់នៅជាមួយរាងៗខ្លួន ។


យ៉ាងណាមិញអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ នៅមុននេះបន្តិចលោក ឌួង ឆាយ បានបង្ហោះលក់ផ្ទះរបស់លោកជាបន្ទាន់ដើម្បីយកប្រាក់មកបញ្ចប់រឿងជាមួយនិងអតីតប្រពន្ធនៅក្នុងតម្លៃដ៏ខ្ពស់មួយដែលគួរឲ្យភ្ញាក់ផ្អើល នេះបើយោងតាមខ្លឹមសារទាំងស្រុងដែលលោក ឌួង ឆាយ បានបង្ហោះមានដូចតទៅ ៖ «ខ្ញុំត្រូវការលក់ផ្ទះបុរីដោនថោនប្រញាប់យកលុយ 500,000$ សូមពូមីងបងប្អូនជួយទិញដើម្បីយកលុយទៅបញ្ចប់រឿងជាមួយអតីតខ្ញុំ។ មួយរយៈនេះអ្នកទិញខ្លះបង់យឺត អ្នកខ្លះអត់លទ្ធភាពបន្ត » ។


គួររំលឹកផងដែរថានៅកាលពីថ្ងៃទី ១៣ ធ្នូ ២០២០កន្លងទៅនេះ អ្នកនាង ដេត ម៉ាលីណា បានធ្វើឲ្យមហាជនស្ទើរទូទាំងប្រទេសមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទំព័រហ្វេសប៊ុកផេក និងគណនី Instagram ផ្លូវការរបស់អ្នកនាង ដេត ម៉ាលីណា បានប្រកាសចែកផ្លូវគ្នា ជាមួយស្វាមី បញ្ចប់ពាក្យជាប្ដីប្រពន្ធ ដោយបន្យល់ទុកនូវចំណងដៃកូនប្រុសស្រីចំនួន៣នាក់ផងដែរ ៕
