ជាការពិតណាស់បើនិយាយពីតារាចម្រៀងដ៏ល្បីឈ្មោះនៅក្នុងស្រុកខ្មែរ លោកឧកញ៉ា ខេមរៈ សិរីមន្ត ជឿជាថាមានបងប្អូនយើងជាច្រើនបានស្គាល់លោកច្បាស់ជាមិនខាន ព្រោះលោកគឺជាតារាចម្រៀងចាស់វស្សាមួយរូបដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បៈស្រុកខ្មែរ ។




ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវិដេអូមួយឃ្លីបដោយនៅក្នុងវិដេអូនោះបានបង្ហាញពីសកម្មភាពរបស់អង្គុយនិយាយសំណេះសំណាលគ្នាលេងជាមួយនិងបុរសម្នាក់ដែលលោកបានបញ្ជាក់ថា ជាម្ចាស់ពាក្យ «វរ អិអិអិ» មិនត្រឹមតែប៉ុណ្ណោះលោកឧកញ៉ា បានសរសេចំណងជើងនៅលើវិដេអូនោះដូច្នេះថា ៖ ថ្ងៃនេះសប្បាយចិត្តជួបជាមួយអ្នកលក់ត្រីម្ចាស់ពាក្យ «វរ អិអិអិ»ពិតប្រាកដដើម្បីកុំឲ្យមានការភាន់ច្រឡំតទៅទៀតអរគុណប្អូនប្រុសផងនិងក៏បានជូនរង្វាន់លើកទឹកចិត្តប្អូនប្រុសផង ជូនពរសុខភាពល្អជោគជ័យរបស់ប្អូន » ។




តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បន្ទាប់ពីលោកបានបង្ហោះវិដេអូមួយឃ្លីបនេះចេញទៅស្រាប់តែមាន ម្ចាស់ហ្វេសប៊ុកមួយបានចូលទៅធ្វើការ comment នៅក្រោមវិដេអូរបស់លោកដូច្នេះថា ៖ «តោង VD សោះលោកឧញ៉ា» ក្រោយឃើញពាក្យ comment បែបនេះលោកឧកញ៉ា បានឆ្លើយតបវិញបែបនេះថា ៖« ព្រោះតែការស្មានផ្ដេសផ្ដាសរបស់ប្អូននេះហើយទើបធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបងប្អូនយើងដែលខិតខំនាពេលកន្លងមកណាប្អូនសម្លាញ់ ក្រុមរបស់ប្អូនតែចឹងធ្វើបានតែ1 តែចង់បានពិន្ទុ 100 ហើយគេធ្វើបាន 100 មិនដែលឲ្យពិន្ទុគេសូម្បីតែ 1 ផង ខ្សោយគុណធម៌និងសុជីវធម៌ណាស់ប្អូនអើយ»
៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖










