ទុក្ខជាន់ទុក្ខ ! ក្រៅពីជួបគ្រោះរញ្ជួញដីនៅក្រុងបាងកកហើយ ថៃក៏ជួបគ្រោះភ្លើង​ឆេះ​ព្រៃ​​នៅតាមបណ្តាខេត្តមួយចំនួនផងដែរ...
Heang
-

ដូចដែលប្រិយមិត្តបានដឹងហើយថានៅកាលពីម្សិលមិញនេះ មានគ្រោះរញ្ជួយដីដ៏ខ្លាំងបានកក្រើករាជធានីបាងកករបស់ប្រទេសថៃ ដែលជំរុញឱ្យមានការជម្លៀសពលរដ្ឋចេញពីកន្លែងរងគ្រោះភ្លាមៗគ្រោះរញ្ជួយដីកម្រិត ៧,៧វ៉ិចទ័រនេះបានកើតឡើងនៅម៉ោងប្រមាណ២រសៀលក្នុងជម្រៅមិនធ្លាប់មានរហូតដល់ ១០គីឡូម៉ែត្រ។

ក្រៅពីជួបគ្រោះរញ្ជួញដីនៅក្រុងបាងកកហើយនោះ ថៃក៏ជួបគ្រោះភ្លើង​ឆេះ​ព្រៃ​​នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ យោងតាមបណ្តាញសង្គម​ក្នុង​ប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ម្សិលមិញនេះ នៅខេត្តឡាំ​ប៉ាង បានជួបគ្រោះភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅ។ ភ្លើងឆេះព្រៃនេះ កើតឡើងនៅ​លើភ្នំ​ដូយសាង ខាងក្រោយវត្តសោប៉ាន ឃុំមឿងផាន ស្រុកមឿងផាន ខេត្តឡាំប៉ាង។

ភ្លើងឆេះព្រៃក្រៅពីបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ព្រៃឈើ និងសត្វព្រៃហើយ​នោះ ផ្សែងក៏បង្កើតទៅជាខ្យល់ពុលក្នុងបរិយាកាសផងដែរ។ បច្ចុប្បន្ននេះ ប្រទេសថៃ កំពុងមានកម្រិតខ្យល់ពុលធ្ងន់ធ្ងរផងដែរ។ សូមរួមគ្នាការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ៕