វៀតណាមគ្រោះរញ្ជួយដីនៅ Kon Tum បីលើកជាប់ៗគ្នាបានកើតឡើងនៅស្រុក Kon Plong
Heang
-

វៀតណាម៖ ខេត្ត Kon Tum នៃប្រទេសវៀតណាម បានជួបប្រទះការរញ្ជួយដីជាប់ៗគ្នាចំនួនបីនៅព្រឹកថ្ងៃទី ៣១ ខែមីនា នេះប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាតណាមួយឡើយ។ការរញ្ជួយលើកទីមួយនៅកើតឡើងម៉ោង ៤:០៨ ព្រឹកក្នុងកម្រិតរ៉ិចទ័រ ៣.១ ។ ប្រហែលពីរនាទីក្រោយមក ការរញ្ជួយដីកម្រិត ៣.០ រ៉ិចទ័របានកើតឡើង និងចុងក្រោយនៅម៉ោង ៤:៤៦ព្រឹកក្នុងកម្រិតទាប ២.៦រ៉ិចទ័រ។ ការរញ្ជួយដីទាំងបីគឺនៅជម្រៅប្រហែល ៨.១ គីឡូម៉ែត្រ។

លោកបណ្ឌិត Nguyen Xuan Anh នាយកមជ្ឈមណ្ឌលព្រមានអំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បានបញ្ជាក់ថា ខេត្ត Kon Tum ស្ថិតក្នុងខ្សែសង្វាក់រញ្ជួយដី ស្ថិតក្នុងកម្រិតរញ្ជួយដីខ្សោយ។ ដូច្នេះការរំញ័រអតិបរមានៅក្នុងតំបន់នេះមិនលើសពី ៥.៥ វ៉ិចទ័រនោះទេ។ លោកបានបញ្ជាក់ទៀតថាការរញ្ជួយដីនេះមិនបង្កឲ្យមានការប៉ះពាល់រឺខូចខាតធ្ងន់ធ្ងរនោះទេ។

ស្ថិតិបង្ហាញថា ក្នុងរយៈពេល ១១៧ ឆ្នាំ ចាប់ពីឆ្នាំ ១៩០៣ ដល់ឆ្នាំ ២០២០ ស្រុក Kon Plong នៃខេត្ត Kon Tum បានកត់ត្រាការរញ្ជួយដីប្រហែល ៣៣ ដង ចាប់ពី ២.៥ រ៉ិចទ័រ និងខ្ពស់ជាងនេះហើយចាប់ពីឆ្នាំ ២០២១ រហូតមកដល់ពេលនេះ មានការរញ្ជួយដីច្រើនជាង ២០០ លើក ការរញ្ជួយដីដ៏ធំបំផុតបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ ២០២២ ដោយមានការរញ្ជួយកម្រិត ៤.៧ រ៉ិចទ័រ៕