ថ្មីៗនេះព្រះនាងតូច ជេនណា ត្រូវបានមហាជនសម្តែងការភ្ញាក់ផ្អើលនិងកោតសរសើរមិនដាច់ពីមាត់នោះទេ ក្រោយព្រះនាងបានបង្ហោះខ្លួននៅក្នុងឈុត ទេពអប្សរព្កុលមាស បរមវិស្ណុលោក ដែលបានរចនាឡើងដោយស្នាដៃកូនខ្មែរពិតៗ ។



យ៉ាងណាមិញអមមកជាមួយនិងរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹកព្រះនាងតូច ក៏បានភ្ជាប់មកជាមួយនិងសំណេរដូច្នេះផងដែរថា ៖ «ការដើរបិទ Show បង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកយីហោ KALKIN ដែលច្នៃដោយលោក Oliva Kong ក្នុងប្រធានបទ «បុប្ផានៃវិស្ណុលោក» ។



ឈុត : ទេពអប្សរព្កុលមាស បរមវិស្ណុលោកឮ "ព្កុល" ជាឈ្មោះរុក្ខជាតិមួយប្រភេទ មានផ្កាល្អិតៗ មានពណ៌លឿង ចោលក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ ទោះបីជាស្ងួតក្រៀមទៅហើយក្ដី ក៏នៅតែមានក្លិនក្រអូបដដែល។ ផ្កាព្កុល មានទំនាក់ទំនងដ៏សែនជ្រាលជ្រៅក្នុងសង្គមខ្មែរ តាំងពីបុរាណកាលមក ដែលគេច្រើនតែយកផ្កានេះ ក្រងថ្វាយព្រះ ព្រមទាំងត្បាញជាហូលធ្វើពិតានតាមលំនាំដើមផ្កាព្កុល សម្រាប់បាំងលើអាសនៈព្រះទៀតផង។ ក្នុងស្នាដៃអក្សរសិល្ប៍ មានរឿងដ៏មានប្រជាប្រិយក្នុងសង្គមខ្មែរ ដែលគេនិយមស្គាល់ថា រឿងផ្កាព្កុលមាស ឬទេពធីតាព្កុលមាស។
ម្យ៉ាងវិញទៀត ផ្កាព្កុល ត្រូវបានដូចតាខ្មែរ ឆ្លាក់ជាប់នឹងប្រាង្គសិលា និងយកទៅច្នៃធ្វើគ្រឿងអលង្ការ នាសម័យមហានគរដ៏រុងរឿង » ៕




