ក្រុមគ្រួសារជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងមានក្មេងៗរងរបួសធ្ងន់និងស្រាលចំនួន៨នាក់ ទទួចស្នើសុំឲ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ ព្រោះពេលនេះមិនទាន់ទទួលបាននូវយុត្តិធម៌នៅឡើយ...
Heang
-

សូមអានខ្លឹមសារទាំងស្រុងគណនីហ្វេសប៊ុកឈ្មោះ Sok San ដែលត្រូវជាកូនបង្កើត៖ « រឿងស្លាប់​របស់ប៉ាខ្ញុំទៅ​ដើរ​លេង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ នៅថ្ងៃទី16 ខែមេសា ឆ្នាំ2025 បើក ​រឺម៉ក​ ដឹកកូនក្មេង​៨​នាក់ និង​ម៉ាក់ខ្ញុំម្នាក់។ ក៏មាននារី​ម្នាក់​បើក​រថយន្ត Lexus 200T ជិះបុកពីក្រោយ ​ធ្វើអោយប៉ាខ្ញុំស្លាប់​ ស្ត្រី​បើក​រថយន្ត​ដែល​បុក​ប៉ាខ្ញុំស្លាប់ គាត់បាន​ទូរស័ព្ទ​ទៅ​ឪពុកគាត់​មកដើម្បី​ដោះស្រាយ ឪពុក​គាត់មកពាក់​ឯកសណ្ឋាន​ប៉ូលិសតែគាត់មិនបានដោះស្រាយ អ្វីទេ នឹងបានបញ្ជេញ ធ្វើខ្លួន ​ជាមនុស្សមាន​លុយ​និង​អំណាច( ទាំងដែលកូនគាត់បើកឡានបុកប៉ាខ្ញុំស្លាប់ តែគាត់មិនបានខ្វល់ពីជីវិតប៉ាខ្ញុំទេ  គាត់ បារម្មណ៍តែពីឡានគាត់ខ្លាចឡានគាត់មានពញ្ហា គាត់ថាឡាន គាត់តម្លៃរាប់ពាន់ដុល្លា តែប៉ាខ្ញុំមិនបាន ប៉ះពាល់អីឡានគាត់នោះទេ តើឡានគាត់មានតម្លៃជាង ជីវិតប៉ាខ្ញុំមែនទេ  ខ្ញុំឈឺចាប់ខ្លាំងណាស់ តើគាត់អាចយកលុយ -អំណាចនឹងទិញជីវិតប៉ាខ្ញុំមកវិញបានទេ  ខ្ញុំមិនចង់បានអី ក្រៅពីជីវិតប៉ាខ្ញុំទេ )។ 

ខ្ញុំសង្ឃឹមថាច្បាប់នឹងជួយអន្តរាគមន៍រកយុត្តិធម៌ជូនប៉ាខ្ញុំផងគេអ្នកមាន លុយមានអំណាច ខ្ញុំអ្នកក្រមិនហ៊ាន តតាំង នឹងគេទេ តើអ្នកក្រត្រូវជួបរឿងបែបនឹងតើមែនទេ គាត់ចង់មានប៉ាហៅខ្ញុំក៏ចង់មានប៉ាដូចគេ ខ្ញុំមិនចង់បានជីវិត កំព្រាឳពុកទេ » ៕