នៅប្រទេសថៃខណៈនេះមានជំងឺ២ ដែលបងប្អូនចេញចូលថៃ ត្រូវប្រុងប្រយ័ត្ន ៖ ១.គឺ ជំងឺAmthrax រឺពិសខ្មៅ មានស្លា.ប់ម្នាក់ ឆ្លងពីសត្វពាហនៈ សាច់គោ ដែលមនុស្សទទួលទានមិនចំអិនអោយឆ្អិនត្រឹមត្រូវ ក្រសួងពាក់ពន្ធ័ក៏បានប្រកាសហាមនាំចូលសាច់សត្វពីប្រទេសថៃបណ្តោះអាសន្នតាមច្រកព្រំដែនទាំងអស់ជាមួយថៃ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ការឃ្លាំមើលត្រូវបានបង្កើននៅទូទាំងតំបន់ប្រទេសថៃ ហើយមនុស្ស 636 នាក់ត្រូវបានតាមដានថាបានទាក់ទងជាមួយអ្នកឆ្លង។ ក្នុងចំណោមនោះ 538នាក់ បានបញ្ចប់ការតាមដានជាចាំបាច់មួយសប្តាហ៍សម្រាប់រោគសញ្ញាដែលប៉ះពាល់ដល់ស្បែក និងក្រពះពោះវៀន។ មនុស្ស 98 នាក់ដែលនៅសេសសល់នៅតែស្ថិតក្រោមការសង្កេតហើយកំពុងបានថ្នាំបង្ការ Doxycycline (ថ្នាំអង់ទីប៊ីយោទិចដែលប្រើដើម្បីព្យាបាលការឆ្លងមេរោគដូចជា ការឆ្លងមេរោគលើស្បែកជាដើម។
២.គឺ កូវិត១៩ ដែលមានការឆ្លងខ្លាំង រហូតជិត ៨០០០នាក់ មានស្លាប់ម្នាក់ ។ សូមបន្តពាក់ម៉ាស់ និងគេចៗពីទីប្រជុំជន ដែលមានមនុស្សច្រើនជុំគ្នា ៕ Aplus Tripz




