កងទ័ពឥណ្ឌាបាននិយាយនៅថ្ងៃសៅរ៍ទី១០ឧសភានេះថា ប៉ាគីស្ថានកំពុងបន្តស្ថានភាពកាន់តែក្ដៅគគុកឥតឈប់ឈរថែមទៀត របស់ខ្លួនជាមួយនឹងការវាយប្រហារដោយយានដ្រូន និងការប្រើប្រាស់អាវុធយុទ្ធភណ្ឌផ្សេងទៀតនៅតាមព្រំដែនភាគខាងលិចនៃប្រទេសឥណ្ឌា។

កងទ័ពបាននិយាយក្នុងការបង្ហោះនៅលើបណ្ដាញសង្គមXថាយានដ្រូនប្រដាប់អាវុធជាច្រើនរបស់សត្រូវ ត្រូវបានកំណត់គោលដៅលើទីក្រុងពិសិដ្ឋ Amritsarក្នុងរដ្ឋព្រំដែន Punjab របស់ឥណ្ឌា។
យានដ្រូនរបស់សត្រូវមួយចំនួនត្រូវបានប្រើ និងបំផ្លាញភ្លាមៗដោយអង្គភាពការពារដែនអាកាសរបស់យើង។ការប៉ុនប៉ងដោយឥតលាក់លៀមរបស់ប៉ាគីស្ថានក្នុងការរំលោភលើអធិបតេយ្យភាពរបស់ឥណ្ឌា និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនោះ គឺមិនអាចទទួលយកបានទេ។

ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយមុននេះថា ប្រតិបត្តិការយោធាមួយត្រូវបានចាប់ផ្តើមប្រឆាំងនឹងប្រទេសឥណ្ឌា ហើយមូលដ្ឋានជាច្រើនក្នុងប្រទេសនោះ ត្រូវបានរងការវាយប្រហារ។
រដ្ឋមន្ត្រីផែនការរបស់ប្រទេសប៉ាគីស្ថាន បាននិយាយតាមទូរទស្សន៍ក្នុងស្រុកថា វិធានការពិសេសទាំងឡាយត្រូវបានធ្វើឡើងដើម្បីជៀសវាងគោលដៅស៊ីវិល ហើយថាពួកគេកំពុងកំណត់គោលដៅដែលធ្លាប់បានប្រើដើម្បីដាក់គោលដៅមកលើប្រទេសប៉ាគីស្ថានរបស់ពួកលោក។

មន្រ្តីមន្ទីរពេទ្យម្នាក់បាននិយាយថា ជនស៊ីវិល៣នាក់បានស្លាប់ក្នុងតំបន់ Rajouri របស់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីប៉ាគីស្ថាននិយាយថាខ្លួនបានបើកប្រតិបត្តិការយោធាទៅលើប្រទេសឥណ្ឌា៕