[12 ឧសភា, រាជធានីភ្នំពេញ] – vivo បានបើកលក់ជាផ្លូវការនូវ V50 Lite ដែលកំណត់ស្តង់ដាថ្មីសម្រាប់សមត្ថភាពថ្មដ៏ដំ BlueVolt 6500 mAh សាកថ្មលឿន 90W មានភាពធន់ខ្ពស់ មានការរចនាស្តើងបំផុត 7.79mm ព្រមទាំងមានមុខងារ AI ផងដែរ។ លើសពីនេះទៀត រួមមានតារាចម្រៀងដ៏ល្បីល្បាញ Nico MrCookies , តារាសម្តែងដ៏ស្រសស្អាត Kosamak San , អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ Jerry Thai , អ្នកបង្កើតមាតិកា Ley ThaiChan , Teach Review Chris Dyna ,និងតារាម៉ូដែល Narady បានកោតសរសើរ vivo V50 Lite សម្រាប់ការរចនាដ៏ស្រស់ស្អាត និងសមត្ថភាពកាមេរ៉ា ។

តារាចម្រៀងដ៏ល្បីល្បាញ Nico MrCookies បានកោតសរសើរ V50 Lite, ថា:
"V50 Lite មានភាពលេចធ្លោជាមួយនឹងការរចនាទាន់សម័យ ផ្តល់នូវរចនាសម្ព័ន្ធទម្ងន់ស្រាល និងសោភ័ណភាពទំនើបសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដោយភាពងាយស្រួល។"
Media expert Jerry Thai បានកោតសរសើរ V50 Lite , ថា :
"ម៉ូឌែលនេះជាទូរស័ព្ទកម្រិតកណ្តាល vivo V50 Lite មានទំហំថ្ម ប្រភេទ Si/C 6500mAh សាកលឿន 90W FlashCharge និងមានបញ្ចូលដោយ Google AI - Deep Integration" .
V50 Lite ការរចនាទាន់សម័យ៖ V50 Lite បំពាក់តួខ្លួនស្តើង 7.79mm ទម្ងន់ 196g និងបំពាក់អេក្រង់ AMOLED ទំហំ 6.77 អ៊ីញ ហើយមានពណ៌ Titanium Gold និង Phantom Black ផ្តល់នូវរូបរាងទំនើប និងទាន់សម័យ។

BlueVolt Battery So Pro
ទូរស័ព្ទស្តើងបំផុតរបស់ vivo មានថាមពលថ្មខ្លាំងនឺងអាចផ្តល់ថាមពលថ្មដល់ឧបករណ៍ផ្សេងៗពេលកំពុងដំណើរការ
V50 Lite ជាទូរស័ព្ទស្តើងបំផុតរបស់ vivo បំពាក់ថាមពលថ្ម BlueVolt 6500 mAh, សាកថ្មលឿន 90W និងផ្តល់ជូនអាយុកាលថ្មរយៈពេល 5 ឆ្នាំ។
- មើល YouTube បាន 27.41 ម៉ោង, Standby 11 ថ្ងៃ, លេងហ្គេម 10.5 ម៉ោង
- សាកថ្ម 27 នាទីបានថាមពល 50% និង សាក 57.5 នាទី បានថាមពល 100% អាចផ្តល់ថាមពលដល់ឧបករណ៍ផ្សេងទៀត កាត់បន្ថយតម្រូវការ power bank។
លើសពីនេះទៅទៀត V50 Lite មានឧបករណ៍បំពងសម្លេងស្តេរ៉េអូពីរដែរមានកម្រិតសម្លេង 400% ល្អឥតខ្ចោះសម្រាប់ការលេងហ្គេម ស្តាប់តន្ត្រី មើលភាពយន្ត។

50 MP Sony Ultra – High – Sensitivity Camera
កាមេរ៉ា Sony Ultra-High-Sensitivity ទំហំ 50 MP និង AI-Powered Ultra-Clear Imaging ដើម្បីចាប់យកពេលវេលាដ៏មានតម្លៃរបស់ជីវិត។ V50 Lite បំពាក់កាមេរ៉ាគោលទំហំ 50MP ជាមួយនឹងសេនស័រ Sony IMX882, កាមេរ៉ា Selfie ទំហំ 32MP ធានាបាននូវការថតច្បាស់ទាំងថ្ងៃនិងយប់ ខណៈពេលដែល 2x Professional Portrait ចាប់យករូបថតដ៏ស្រស់ស្អាត, កាមេរ៉ា Bokeh 2MP, ប្រព័ន្ធ Aura Light សម្របខ្លួនទៅនឹងលក្ខខណ្ឌពន្លឺផ្សេងៗសម្រាប់លទ្ធផលគុណភាពស្ទូឌីយោ និង AI Image Studio ជាមួយ AI Erase 2.0 លុបបំបាត់រូបភាពរំខាននិង AI Photo Enhance សម្រាប់សម្រួលរូបភាពអោយច្បាស់ជាងមុន ។
ទម្លាក់ការប៉ះសាកល្បង
វិញ្ញាបនបត្រកម្រិតថ្នាក់យោធាធានាថាផលិតផលបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ដើម្បីបំពេញតាមស្តង់ដារថ្នាក់យោធាសម្រាប់ភាពធន់ ។ ជាមួយនឹងចំណាត់ថ្នាក់ធន់នឹងការធ្លាក់ ផ្កាយ 5 ពី SGS អ្នកអាចជឿជាក់ថាឧបករណ៍របស់អ្នកត្រូវបានការពារយ៉ាងល្អប្រឆាំងនឹងការធ្លាក់ និងផលប៉ះពាល់ដោយចៃដន្យប្រចាំថ្ងៃ។
vivo V50 Lite បានបើកលក់ជាផ្លូវការ សំរាប់ ព័ត៌មានលម្អិត សូមចូលទៅកាន់ vivo.com/kh.