វៀតណាម ៖ ប៉ូលីសខេត្ត Dak Lak បាននិយាយកាលពីថ្ងៃសុក្រថា លោក Nguyen Thai Nguyen អាយុ ៤២ ឆ្នាំ និង Tran Van Ngo អាយុ ៤៥ ឆ្នាំកំពុងត្រូវបានស៊ើបអង្កេតពីបទរត់ពន្ធទុរេន ផ្ទុកសារធាតុគីមីធ្វើអោយទុំលឿន។ Ngo ត្រូវបានចាប់ខ្លួន ហើយ Nguyen កំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា អ្នកទាំងពីរបានចាប់ផ្តើមធ្វើការជាមួយគ្នានៅឆ្នាំ ២០២២ ដោយ Ngo រក្សាទុកសារធាតុគីមីពីអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសថៃ និងការវេចខ្ចប់ និងដឹកជញ្ជូនឆ្លងកាត់ព្រំដែនសម្រាប់ចែកចាយទៅលក់ទូទាំងប្រទេសវៀតណាម។

ការឆែកឆេរបានរកឃើញប្រអប់ចំនួន ២៩៣ កេស ដែលមានផ្ទុកនូវផលិតផលគីមីដែលប្រើសម្រាប់បន្ទុំ និងរក្សាទុកទុរេន ដែលមានស្លាកជាភាសាបរទេសដោយគ្មានប្រភពច្បាស់លាស់។

មន្ត្រីបានរឹបអូសវត្ថុមានតម្លៃប្រមាណ ១ ពាន់លានដុង ហើយក្រោយមកបានរកឃើញថា អ្នកទាំងពីរបានជួញដូរសារធាតុគីមីមានតម្លៃ ៩៧ ពាន់លានដុងក្នុងឆ្នាំ ២០២៣ និង ២០២៤ ដែលរកបានប្រាក់ចំណេញជាង ៦០០ លានដុង។
ប្រភព:VNexpress / Call Me A+
