ឈួលទឹកភ្នែក ! មេដំរីឈរ ស្រក់ទឹកភ្នែក អត់ព្រមទៅណាទេ ដោយសារកូនខ្លួន ត្រូវឡានកិនស្លា.ប់ ចំទិវាអ្នកម្តាយ...
Heang
-

ចំទិវាអ្នកម្តាយ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ កូនដំរី ត្រូវឡានកិនស្លាប់ កណ្តាលផ្លូវ ខណៈកំពុងដើរឆ្លងកាត់ផ្លូវ ជាមួយម្តាយ។ មេដំរីនេះ ឈរស្រក់ទឹកភ្នែកអត់ព្រមទៅណាចោលកូនទេ ដើម្បីរងចាំគេជួយសង្គ្រោះ តែវាហួសពេលបាត់ទៅហើយ។

ពេលនេះ សមត្ថកិច្ច បានយកច្រវាក់ ចងមេដំរីនេះ ព្រោះខ្លាចបង្កបញ្ហាដល់អ្នកផ្សេង។ រឿងហេតុនេះបានកើតឡើងនៅខេត្ត Perak ប្រទេសម៉ាឡេស៊ី។

ឃើញហើយគ្រប់គ្នាចូល comment ទំាងអារម្មណ៍បែបនេះថា "ឆួលអារម្មណ៍, អាណិតខ្លោចចិត្ត, ទឹកចិត្តម្តាយ, សុខចិត្តឱ្យគេដាក់ច្រវាក់ តែមិនដើរចោលកូន, ឃើញហើយយល់កាន់តែច្បាស់ពីពាក្យថា”ម្តាយ”, So brokenhearted to watch, រូបភាពដ៏សោកសៅរបស់មេដំរី ស៊ូមិនដើរទៅណាចោលកូន"៕