ទោះបីជាភ្លើងគ្រប់គ្រង់បានហើយ តែ អាជ្ញាធរក្រុងបាងកក ថៃ បើកសារ៉ែនប្រកាស ឱ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពី​ផ្ទះ​ដែលនៅក្បែររោងចក្រគ្រឿងសង្ហារឹម ព្រោះតែ...
Heang
-

ទោះបីជាភ្លើងគ្រប់គ្រង់បានហើយ តែ អាជ្ញាធរក្រុងបាងកក ថៃ បើកសារ៉ែនប្រកាស ឱ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពី​ផ្ទះ​ដែលនៅក្បែររោងចក្រគ្រឿងសង្ហារឹម ក្នុង​រង្វង់300ម៉ែត្រដែល​ឆេះ​ដ៏ធំសម្បើម ដើម្បី​ចៀសវាង​ការបំពុល​ដោយ​សារធាតុគីមីជាច្រើន ដែលសាយភាយតាមផ្សែងពីអគ្គិភ័យ។ សំឡេង​សាសារ៉ែនបាន​បន្លឺឡើង និង​មាន​ផ្សែង និង​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​រោងចក្រ​គ្រឿងសង្ហារឹម​ដែល​កំពុង​ឆេះ​នៅ​សង្កាត់ Lat Krabang ក្រុង​បាងកក កាលពី​យប់​ថ្ងៃអាទិត្យ ដោយប្រជាជននៅជុំវិញនៅក្បែរនោះត្រូវបានជម្លៀសចេញ។ អគ្គីភ័យនៅមិនទាន់អាចគ្រប់គ្រងបាននៅព្រឹកថ្ងៃច័ន្ទ។

នៅរសៀលថ្ងៃច័ន្ទនេះ នាយកប្រតិបត្តិរដ្ឋបាលក្រុងបាងកក បានបង្ហាញថា អគ្គីភ័យរោងចក្រគ្រឿងសង្ហារឹមនៅសង្កាត់ Ladkrabang ដែលបានឆាបឆេះអស់រយៈពេលជាង 20 ម៉ោងនោះ មានផ្ទុកឥន្ធនៈ និងមានផ្ទាំងប៉ារ៉ែលប្លាស្ទិកចំនួន 300 តោននៅខាងក្នុងរោងចក្រដែលជាមូលហេតុនៃការឆាបឆេះ ចាយពេលអស់ជាង20ម៉ោង។

ពួកគេរំពឹងថានឹងអាចគ្រប់គ្រងភ្លើងបានពេញលេញក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើតេស្តបំពុលខ្យល់បច្ចុប្បន្នបានរកឃើញកម្រិតខ្ពស់នៃ PM2.5 និងសារធាតុគីមីជាច្រើន រួមទាំងកាបូនម៉ូណូអុកស៊ីត ក្លរីន សារធាតុ formaldehyde និងផ្សេងៗទៀត។

BMA ត្រូវបានបង្ខំជម្លៀសអ្នកស្រុកក្នុងរង្វង់ 300 ម៉ែត្រទៅកាន់វត្តសុត្ថាប៉ូតនិងសាលាវត្តផ្លេកសត្ថាដែលមានចំងាយប្រហែល 7 គីឡូម៉ែត្រពីទីតាំងកើតហេតុ៕(រូបភាព និងវីដេអូដោយ Pheerayuth Nimnon)