ចូលរួមអបអរផង ! ទីបំំផុត អ្នកលក់អនឡាញ ស៊ាន ធារី ត្រូវគ្នាជាមួយគូស្នេហ៍ចាស់វិញហើយ ក្រោយបែកគ្នាជាមួយគ្រូជោគជ័យមិនបានប៉ុន្មានខែស្រួលបួលផង...(មានវិដេអូ)
ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថា អ្នកលក់អនឡាញ ស៊ាន ធារី ជាមួយនិងគ្រូជោគជ័យ ប៊ុន ផាក បានចែកផ្លូវគ្នាអស់រយៈពេលជាច្រើនខែមកហើយ ក្រោយមានបញ្ហារស់នៅមិនចុះសម្រុងគ្នា បើតាមដឹងនោះគឺបញ្ហារឿងលុយកាក់តែម្តង ។

យ៉ាងណាមិញក្រោយចែកផ្លូវគ្នាជាមួយនិងលោក ប៊ុន ផាក មិនបានប៉ុន្មានផងស្រាប់តែថ្មីៗនេះ មានការភ្ញាក់ផ្អើល និងចូលរួមអបអរសាទរ នៅពេលឃើញអ្នកលក់អនឡាញល្បីឈ្មោះ ស៊ាន ធារី ត្រូវរូវគ្នាជាមួយអតីតគូស្នេហ៍ចាស់វិញ ថែមទាំងបង្ហាញភាពផ្អែមល្ហែមខ្លាំងទៀតផង ធ្វើឲ្យមហាជនឃើញហើយមានការភ្ញាក់ផ្អើលគ្រប់គ្នាផងដែរ ។


គូស្នេហ៍មួយគូនេះ ធ្លាប់មានរឿងចម្រូងចម្រាស់គ្នារហូតដល់ថ្នាក់បែងចែកផ្លូវដើរ ដោយសារមានជនទី៣ ចូលមមកជ្រៀតជ្រែក ដែលគេស្គាល់ថា ជាគ្រូជោគជ័យពូកែខាងទ្រឹស្ដី លោក ប៊ុន ផាក នោះឯង ៕ សូមទស្សនាវិដេអូខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។