តារាចម្រៀង មាស សុខសោភា ដែលត្រូវមហាជនអ្នកគាំទ្រមើលឃើញថា កំពុងមានជំនឿយ៉ាងខ្លាំងទៅលើលោកតាសក់ស ភ្នំត្បែង ហើយសង្ស័យពីការបែកបាក់ជាមួយស្វាមីនោះ នៅពេលនេះ នាងបានចេញមកទម្លាយរឿងបែកបាក់ស្វាមីយ៉ាងពិតប្រាកដ ស្របពេលមហាជនសង្ស័យថា ការបែកបាក់ប្រេះឆានៃចំណងស្នេហាប្តីប្រពន្ធតារាចម្រៀងល្បីរូបនេះ អាចផ្តើមចេញពីស្វាមីនាង ប្រចណ្ឌជាមួយលោកតាសក់ស ភ្នំត្បែង ។ តារាចម្រៀងរូបនេះ បានបង្ហើបថា ក្រោយបែកបាក់គ្នា អតីតស្វាមីបានប្រកាសថា នឹងមិនដោះលែងនាងទេ ព្រមទាំងតាមបំផ្លាញនាង និងលោកតាសក់ស ទៀតផង ។

ជាមួយគ្នានេះដែរអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺខណៈរឿងរ៉ាវទាំងនេះកំពុងតែត្រូវបានមហាជនដាក់ការចាប់អារម្មណ៍នោះ ស្រាប់តែថ្មីៗនេះមានការបង្ហោះវិដេអូមួយឃ្លីបដោយឃើញ មាស សុខសោភា ជាមួយនិងលោកតាសក់ស ភ្នំត្បែង អង្គុយរួមតុជាមួយគ្នានៅក្នុងហាងមួយកន្លែងហើយត្រូវបានអ្នកគាំទ្រលួចថតបានពីសកម្មភាពរបស់អ្នកទាំងពីរ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគេបានឃើញ តាសក់សភ្នំត្បែង ពេលនេះលែងដូចមុនហើយ គាត់បានផ្លាសប្តូររូបរាងមកក្មេងជាងមុន លាបសក់ខ្មៅ មុខមាត់បើតាមមើល អាចនិងមានការកែសម្ផស្សទៀតផង ព្រោះក្មេងពេក មើលសឹងមិនស្គាល់ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖








