អ្នកណាខ្លះនៅចាំគាត់ ! នាយ ភូ ធ្លាប់ជាតួកុនល្បីអំឡុងឆ្នាំ២០០០ ពេលនេះធ្លាក់ខ្លួនធ្វើអ្នករត់តុ យកលុយចិញ្ចឹមជីវិត...
Heang
-

ភ្នំពេញ៖ ប្រិយមិត្តខ្លះប្រាកដជាស្គាល់ នៅក្នុងអំឡុងឆ្នាំ២០០០ លោក ឡុង វីរៈយុទ្ធ ហៅ​នាយ ភូ ដែលធ្លាប់សម្តែងរឿងជាច្រើន ហើយទទួលបានការគាំទ្រពីមហាជន ដូចជារឿង “ប្រពន្ធខ្ញុំកាចដូចខ្លា” និងរឿង “ភូមិខ្ញុំស្រស់ឆេីតឆាយ” តែឥឡូវបាត់ដំណឹងសូន្យឈឹងពីសិល្បៈ ។ 

ដោយឡែកបើយើងក្រឡេកមកមើលជីវិតពិតរបស់តារាសម្តែងប្រុសដ៏ល្បីឈ្មោះរូបនេះនៅក្នុងពេលបច្ចុប្បន្នវិញឃើញថា ពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដោយលោក អុឹម ជីវ៉ា បានបញ្ជាក់ថា ពេលនេះនាយ ភូ ឥឡូវធ្វើការជាអ្នករត់តុនៅក្នុងហាងមួយកន្លែង ។ 

យ៉ាងណាមិញនេះជាខ្លឹមសារទាំងស្រុងដែលលោក អុឹម ជីវ៉ា បានបង្ហោះដោយលោកបានបញ្ជាក់ដូច្នេះថា ៖ «ហុឺ.. នាយភូ ធ្លាប់ជាតួឯកកុន ជាតារាល្បីមួយរូប ឥឡូវនេះឃើញគាត់មកធ្វើការត់តុ ធ្លាក់រូបសម្រស់ខុសឆ្ងាយពីមុន ភ្នែកស្លក់រាងស្គមស្គាំង មើលមិនចង់ស្គាល់ ! ហើយគាត់ក៏នែនាំខ្លួនថា : បងខ្ញុំគឺ ឡុង វិរៈយុទ្ធហៅនាយភូ ដែលជាតួឯកប្រុស ក្នុងរឿងភូមិខ្ញុំ ស្រស់ឆើត ឆាយ ។

ខ្ញុំបាទ អុឹម ជីវ៉ា គឺ ជួបលោក ឡុងវិរៈយុទ្ធ ហៅ នាយភូ ដែល ដោយចៃដន្យទៅហូបអីជាមួយប្អូនៗ នៅហាង RK ម៉ូការថៈ បុរីពិភពថ្មីគួស្រូវ៣ ! ឃើញសភាពគាត់ហើយអាណិតណាស់ ប្តូប្រែប្រួលអស់គ្រប់យ៉ាង ហុឺ…! » ៕