សូមប្រុងប្រយ័ត្នចំពោះករណីនេះ ! បុរសកម្មករលាងរថយន្តម្នាក់បានស្លា.ប់ ពេលកំពុងសុីញ៉ូរថយន្តមួយគ្រឿងឡើងកន្លែងលាង...
ស្រុកព្រៃនប់-បុរសកម្មករលាងរថយន្តម្នាក់បានស្លា.ប់ ពេលកំពុងសុីញ៉ូរថយន្តមួយគ្រឿងឡើងកន្លែងលាង។ សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៦ឧសភា២០២៥ ចំណុចផ្ទះលាងរថយន្ដ០១កន្លែងរបស់ ឈ្មោះ សាត សឿន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរលាងរថយន្ដ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ចបញ្ជាក់បន្ថែមថា អ្នកបើកបរថយន្តបានបើកឡើងលើកន្លែងលាងរថយន្ដ ដែលមានកម្មករ(ជនរងគ្រោះ) ជាអ្នកសុីញ៉ូលើកដៃជាសញ្ញាឲ្យឈប់ តែអ្នកបើកបរមិនជាន់ហ្វ្រាំង បែរជាច្រឡំជាន់ហ្គែរ បណ្តាលឲ្យរថយន្តស្ទុះទៅមុខបុកអ្នកសុីញ៉ូផ្ទប់នឹងជញ្ជាំងផ្ទះបណ្តាលឲ្យស្លា.ប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះសមត្ថកិច្ចជំនាញ បន្តដោះស្រាយតាមនិតិវិធី៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។