រដ្ឋាភិបាល​ថៃ​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប​នឹង​ផែនការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​កម្ពុជា​រឿង​ព្រំដែន​ទាំង​ ៤​ ចំណុច...
Heang
-

រដ្ឋាភិបាល​ថៃ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប​នឹង​ផែនការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​កម្ពុជា​រឿង​ព្រំដែន​ទាំង​ ៤​ ចំណុច​ រួម​មាន​ប្រាសាទ​តាមាន់​តូច តាមាន់ធំ តា​ក្របី និង តំបន់​មុំបី។

ក្នុងសេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា ៖ រដ្ឋាភិបាល​ថៃ​ចង់​ត្រឹម​ចរចា​រក​ដំណោះស្រាយ​ព្រំដែន​ជាមួយ​កម្ពុជា​ជា​លក្ខណៈ​ទ្វេភាគី​ដោយ​ប្រើ​យន្តការ គណៈ​កម្មការ​ព្រំដែន​ចម្រុះ (JBC) និង​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC)។ រដ្ឋាភិបាល​ថៃ ថា ​កម្ពុជា​បាន​យល់​ព្រម​លើ​ការ​ស្នើ​ជួប​ប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា​នេះ។ ចំពោះ​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៨ ខែ​ឧសភា ថៃ​នៅ​បន្ត​អះអាង​ថា ពួកគេ​គ្រាន់​តែ​បាន​បាញ់​ការពារ​ខ្លួន។