ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានអះអាងថា ផែនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជារឿងព្រំដែនទាំង ៤ ចំណុច ជាជម្រើសដំណោះស្រាយមួយ...
ជុំវិញជម្លោះកម្ពុជា-ថៃ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានអះអាងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ដែលកំពុងមានបញ្ហាជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ ព្រោះកន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់នាំយកសំណុំរឿងជម្លោះរបស់ខ្លួនទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេផងដែរ។

តែយ៉ាងណា លោកក៏លើកឡើងថា បើកម្ពុជា និងថៃ ចង់ឳ្យឥណ្ឌូនេស៊ី ឬក៏ប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ជួយធ្វើជាអ្នកសម្របសម្រួល ក៏ជាជម្រើសមួយអាចទៅរួចផងដែរ បើសិនភាគីទាំង២ឯកភាព និងរួមគ្នាស្នើទៅនោះ៕ ប្រភព៖ កម្ពុជាថ្មី


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។