រដ្ឋមន្ត្រីការពារជាតិថៃ បានផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មានថា ៖«ខ្ញុំមិនខ្លាចសង្រ្គាមទេ» ប្រសិនបើជម្លោះកើតឡើង អ្នកដែលត្រូវរងទុក្ខ គឺទាហានជួរមុខ និងជនស៊ីវិលនៅតាមព្រំដែន...
Heang
-

រដ្ឋមន្ត្រីការពារជាតិថៃលោក Phumtham Wechayachai បានផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មា នក្នុងស្រុកនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖«ខ្ញុំមិនខ្លាចសង្រ្គាមទេ។ ប្រសិនបើជម្លោះកើតឡើង អ្នកដែលត្រូវរងទុក្ខគេ គឺទាហានជួរមុខ និងជនស៊ីវិលនៅតាមព្រំដែន។ យើងមិនភ័យខ្លាចទេ ប្រសិនបើសង្រ្គាមក្លាយជារឿងជៀសមិនរួច ប៉ុន្តែមិនចាំបាច់ញុះញង់ឱ្យមានជម្លោះនោះទេ។ សង្រ្គាមមិនដែលផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ។ សូមប្រាកដថា ការអះអាងណាមួយដែលធ្វើឡើងគឺផ្អែកលើការពិត»។

លោកក៏បានបញ្ជាក់ដែរថា ថៃនឹងមិនយករឿងនេះឡើងទៅតុលាការយុត្តិធម៌អន្តរជាតិឡើយ ដោយអះអាងថា ថៃមិនបានទទួលស្គាល់យុត្តាធិការរបស់ ICJ តាំងពីឆ្នាំ ១៩៦០ ហើយកម្ពុជាមានសិទ្ធិបន្ត(ប្តឹង)តាមការយល់ឃើញរបស់ខ្លួន។ លោកបន្តថា លោកបានដាក់សំណើទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាឱ្យមានការដកកងទ័ពទៅកាន់ទីតាំងដែលបានព្រមព្រៀងគ្នានៅឆ្នាំ២០២៤។

លោកថា បើគ្មានការប្រែប្រួលកិច្ចប្រជុំJBC កម្ពុជា-ថៃ នាពេលខាងមុខនឹងដំណើរការតាមការគ្រោងទុក។ កិច្ចប្រជុំJBCនឹងពិភាក្សាលើបញ្ហាសំខាន់ៗនិងការពិនិត្យមើលផែនទី។ ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបានតំណាង JBC នឹងចុះទៅមើលទីតាំងផ្ទាល់ដើម្បីវាយតម្លៃស្ថានភាព៕