បុរសម្នាក់ស្រវឹងស្រា បើកឡាន បុកម៉ូតូ បណ្តាលឲ្យស្លាប់នារីម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្តុបផ្សារដីហុយ...
Heang
-

ភ្នំពេញ ៖ បុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រា បេីកបរឡានពាក់ស្លាកលេខរដ្ឋ១៧ បុកម៉ូតូ ១គ្រឿង បណ្ដាលឱ្យនារីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្តុបផ្សារដីហុយ ។

នៅ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ នៅចំណុចស្តុបផ្សារដីហុយ ផ្លូវហាណូយ កែងផ្លូវបេតុងលេខ៥៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រា បើកបររថយន្តប្រភេទ Off-Road ពាក់ស្លាកលេខរដ្ឋ១៧ (របស់ក្រសួងកសិកម្ម) 2-0304 បេីកបុកជាម៉ូតូ HONDA CLICK ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1LK-2885 បណ្ដាលឱ្យនារីម្នាក់ភាគីម៉ូតូស្លាប់នៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកសែនសុខ មកដឹកបញ្ជូនទៅសង្រ្គោះ តែជាអកុសល ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ដោយស្ថានភាពនារីរងគ្រោះរបួសធ្ងន់ធ្ងរពេកបានផុតដង្ហេីមស្លាប់នៅឯមន្ទីរពេទ្យ រីឯរថយន្តបង្កបេីករត់គេចចេញពីកន្លែងកេីតហេតុ រហូតដល់បុរីពិភពថ្មី(ឈូកមាស) ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមឃាត់បាន ហេីយអ្នកបេីកបរស្ថិតក្នុងសភាពស្រវឹងស្រា ឈរទប់ខ្លួនសឹងមិនរួច ហេីយសមត្ថកិច្ចបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីសាកសួរបន្ត ៕