អាណិតខ្លាំងពេក​ ដេននី ក្វាន់ ស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ពេលពាក្យប៉ុន្មានម៉ាត់របស់លោកយាយ ដោយគាត់មានប្រសាសន៍ថា​...(មានវីដេអូ)
-

តារាសម្តែងទប់ទឹកភ្នែកស្ទើរតែមិនបាន ពេលលឺលោកយាយម្នាក់ ហៅឈ្មោះ ចំៗ និងអរគុណគាត់ដែលគ្រាដែលលំបាកបំផុតគាត់បាននឹកឃើញខ្ញុំមុនគេ។

នៅក្នុងគណនីរបស់កញ្ញា ដេននី ក្វាន់ មានរៀបរាប់ទាំងទឹកភ្នែកថា "មានប្អូនស្រីម្នាក់គាត់បានផ្ញើរវីដេអូនឹងរូបភាពនេះមកអោយខ្ញុំ គាត់ប្រាប់ថាលោកយាយម្នាក់នេះគាត់រស់នៅខេត្តកំពង់ធំគឺលំបាកខ្លាំងណាស់ រាល់ថ្ងៃគាត់ដើររើសអេតចាយមួយថ្ងៃបាន ១០០០រៀលឬ២០០០រៀលជួនពេលខ្លះក៏អត់. នាងខ្ញុំពិតជាអាណិតលោកយាយខ្លាំងណាស់ជាពិសេសពេលលឺលោកយាយហៅឈ្មោះខ្ញុំនឹងសុំការជួយពីនាងខ្ញុំ គឺទឹកភ្នែកខ្ញុំមិនដឹងមកពីណាទេគឺហូរមិនឈប់រាល់ពេលមើលវីដេអូលោកយាយហៅឈ្មោះខ្ញុំ. ខ្ញុំនឹងនាំយកអំណោយនឹងថវិការមួយចំនួនទៅជូនលោកយាយនិងលោកយាយចំនួនពីរនាក់ទៀតដែលជួបការលំបាកដូចគ្នានៅសប្តាហ៏ក្រោយ .និយាយទៅខ្ញុំតែទៅក្នុងថ្ងៃនេះទេតែដោយសាររវល់ពេកឆ្លៀតមិនរួចទើបលើកទៅសប្តាហ៏ក្រោយ!"។ អរគុណចំពោះការនឹកដល់ខ្ញុំ​ និងចាំឈ្មោះខ្ញុំយ៉ាងច្បាប់ ហើយក៏អរគុណចំពោះលោកយាយខ្លាំងដែល ស្រលាញ់កញ្ញា ដេននី ក្វាន់ យ៉ាងនេះ។
មានវីដេអូ៖